កំសាន្ត ៖ “The Hustle” ជាខ្សែភាពយន្តនិយាយពីនារីពីរនាក់ដែលមានទេពកោសល្យក្នុងការឆបោកបុរសៗ តាមស្នៀតរបស់ពួកនាងរាងៗខ្លួន។ ដោយខ្សែភាពយន្តនេះមានការចូលរួមសម្ដែងដោយតារាស្រីដ៏ល្បីពីររូបដោយជា Rebel Wilson និង Anne Hathaway។ ព្រោះតែនិស្ស័យក្នុងវិស័យឆបោកបាននាំអោយពួកនាងទាំងពីរមកជួបគ្នានៅក្នុងទីក្រុងឆ្នេរដ៏ស្រស់ស្អាតនៅភាគខាងត្បូងនៃប្រទេសបារាំង។
Josephine Chesterfield (Anna Hathaway) គឺជាស្រីស្អាតមួយរូបដែលមានរូបសម្បត្តិ និងទ្រព្យច្រើនសន្ធឹក នាងគឺជាអ្នកឯកទេសខាងឆបោកបុរសអ្នកមានៗនៅជុំវិញពិភពលោក រីឯ Penny Rust (Wilson) នាងគឺជានារីឆបោកបែបវ័យក្មេងដែលចូលចិត្តឆបោកបុរសៗតាមផ្លូវ ទាំងពីអ្នកនេះពួកគេអាចរួមដៃគ្នាបោកប្រុសៗបានយ៉ាងស្រួល។ តែនិយាយមិនស្រួលដូចធ្វើនោះទេ ដូចគេថាភ្នំមួយមិនអាចមានខ្លាពីរទេ ការរួមដៃគ្នារបស់ពួកគេទាំងពីរប្រែក្លាយពីរដៃគូទៅជាសត្រូវក្នុងមួយប្រប្រិចភ្នែក។
ការប្រកួតប្រជែងគ្នារវាងនារីកំពូលល្បិចទាំងពីរ នឹងធ្វើអោយទស្សនិកជនផ្ទុះសំណើចតាំងពីដើមរឿងរហូតដល់ចប់។ ចង់ដឹងថាតើពួកគេទាំងពីរពូកែក្នុងការឆបោកកំរិតណា និងប្រើនូវស្នៀតអ្វីខ្លះនោះកុំភ្លេចទស្សនារឿង "The Hustle" ដែលមានចាក់បញ្ចាំងនៅរោងភាពយន្តចាប់ពីថ្ងៃនេះតទៅហើយ។
ទស្សនា Trailer នៅទីនេះ
ដើម្បីទទួលបានពត៌មានលំអិតពីភាពយន្តនេះ និង ពត៌មានផ្សេងៗទៀតទាក់ទងនឹង ភាពយន្តដែលលោកអ្នកចូលចិត្ត
អាចចូលទៅកាន់ចៃកុនតាមរយៈ www.cinema.com.kh រឺតាមប្រព័ន្ធបណ្តាញសង្គមដូចជា: www.facebook.com/JaiKon.Cambodia, www.youtube.com/JaiKonCambodia ឬក៏ Instagram
ដែលមាន ID: @jaikoncambodia ហើយក៏អាច add ចៃកុនជាមិត្តក្នុងកម្មវិធី LINE ដែលមាន ID: @JAIKON ដើម្បីទទួលបានរង្វាន់ដូចជាសំបុត្រកុន និង របស់ពីភាពយន្តជារៀងរាល់សប្តាហ៍ ៕
ដោយ ៖ គន្ធា
ប្រភព ៖ Westec Media Limited
សម្រាប់អ្នកដែលចូលចិត្តខ្សែភាពយន្តបែប action លាយឡំជាមួយនឹង drama ហើយជាពិសេសនោះគឺការប្រណាំងឡានយ៉ាងស្វិតស្វាញរវាង...
ខ្សែភាពយន្ត “អេធីអឹមខូច ស្នេហាអ៊ែរុឺ” ឬ ATM ជាខ្សែភាពយន្តមនោសញ្ចេតនាបែបកំប្លែងថ្មីមួយដែលនឹងមកដល់គ្រប់រោងភាពយន្ត...
ដូចដែលអ្នកទាំងអស់គ្នាបានស្គាល់មកហើយខ្សែភាពយន្ត Terminator ដែលបានចេញតាំងតែពីឆ្នាំ1984មកម្លេះ...
ថ្ងៃឈប់សម្រាកសម្រាប់អ្នកដែលមិនមានដំណើរកំសាន្តទៅកន្លែងណាអាចមកទស្សនារឿងចេញថ្មីដែលមានចំណងជើងថា “សៀវភៅកំណត់ហេតុខ្មោច“ ...
អ្នកណាដែលមិនចូលចិត្តទស្សនាខ្សែភាពយន្តចារនារីការពារយុត្តិធម៌នោះ។ ថ្មីៗនេះផលិតកម្ម Sony Pictures បានធ្វើអោយពិភពលោកភ្ញាក់ផ្អើកជាមួយ...