កំសាន្ត ៖ ក្មេងស្រីអាយុ ១៧ឆ្នាំឈ្មោះ Stella បានចំណាយពេលពាក់កណ្ដាលជីវិតដើម្បីព្យាបាលជម្ងឺ cystic fibrosis នៅក្នុងមន្ទីរពេទ្យមួយ។ ការរស់នៅប្រចាំថ្ងៃរបស់នាងពោរពេញទៅដោយទម្លាប់ និងបម្រាមជាច្រើនដោយសារតែជម្ងឺនេះងាយនឹងឆ្លងមេរោគ និងបាក់តេរី។ រហូតដល់ថ្ងៃមួយនាងបានជួបនឹងបុរសម្នាក់ឈ្មោះ Will ដែលមានជម្ងឺដូចគ្នា និងស្នាក់នៅក្នុងមន្ទីរពេទ្យតែមួយជាមួយនាង។ ពួកគេបានស្គាល់គ្នាពីមួយថ្ងៃទៅមួយថ្ងៃ រហូតឈានដល់ការស្រឡាញ់គ្នាដោយមិនដឹងខ្លួន។ អ្វីដែលអាក្រក់នោះគឺពួកគេត្រូវតែនៅចម្ងាយ ៦ហ្វីត ឲ្យឃ្លាតពីគ្នា ពុំនោះទេពួកគេនឹងឆ្លងមេរោគ និងបាក់តេរីពីគ្នា។ ឧបសគ្គនេះពិតជាធំសម្រាប់ពួកគេទាំងពីរនាក់ណាស់ ដោយមិនអាចនៅក្បែរលើសពីចម្ងាយ ៦ហ្វីត និងប៉ះគ្នាបានដូចគូស្នេហ៍ដ៏ទៃទៀត។ តែទោះជាយ៉ាងណាក៏ដោយឧបសគ្គនេះមិនអាចរារាំង និងបំបែកបំបាក់សេចក្ដីស្រឡាញ់រវាង Stella និង Will បានដែរ។ ពួកគេទាំងពីរនាក់ព្យាយាមរកមធ្យោបាយដើម្បីយកឈ្នះឧបសគ្គមួយនេះទោះជាត្រូវលះបង់អ្វីក៏ដោយ។ នេះបញ្ជាក់ថាទោះបីជាមានបញ្ហា ឬ ឧបសគ្គធំយ៉ាងណាក៏ដោយក៏មិនអាចបញ្ឈប់សេចក្ដីស្រឡាញ់ដែលកើតឡើងចេញពីបេះដូងរវាងមនុស្សពីរនាក់បានដែរ។ តើ Stella និង Will យកឈ្នះឧបសគ្គមួយនេះដោយវិធីណា? ទាំងអស់នេះមាននៅក្នុងខ្សែភាពយន្តរឿង “មួយជំហានទៀតដើម្បីក្បែរបង” ឬ “Five Feet Apart” ដែលនឹងមានចាក់បញ្ចាំងក្នុងគ្រប់រោងភាពយន្តនៅថ្ងៃទី១២ ខែមេសា នេះហើយ។
ទស្សនា Trailer នៅទីនេះ
ដើម្បីទទួលបានពត៌មានលំអិតពីភាពយន្តនេះ និង ពត៌មានផ្សេងៗទៀតទាក់ទងនឹង ភាពយន្តដែលលោកអ្នកចូលចិត្ត
អាចចូលទៅកាន់ចៃកុនតាមរយៈ www.cinema.com.kh រឺតាមប្រព័ន្ធបណ្តាញសង្គមដូចជា: www.facebook.com/JaiKon.Cambodia, www.youtube.com/JaiKonCambodia ឬក៏ Instagram
ដែលមាន ID: @jaikoncambodia ហើយក៏អាច add ចៃកុនជាមិត្តក្នុងកម្មវិធី LINE ដែលមាន ID: @JAIKON ដើម្បីទទួលបានរង្វាន់ដូចជាសំបុត្រកុន និង របស់ពីភាពយន្តជារៀងរាល់សប្តាហ៍ ៕
ដោយ ៖ គន្ធា
ប្រភព ៖ Westec Media Limited