យោងតាមវីដេអូផ្សាយពាណិជ្ជកម្មរបស់ រោមភ្នែកចេញភ្លើង មួយនេះ ពិតជាមានភាពទាក់ទាញពិតមែន។ អ្នកអាចទាក់ទាញចំណាប់អារម្មណ៍អ្នកដ៏ទៃ ទោះបីជានៅក្នុងកន្លែងងងឹតក៏ដោយ ព្រោះតែពន្លឺភ្លើង LED ដែលផ្លាស់ប្តូរចលនានៅលើភ្នែករបស់អ្នក។
រោមភ្នែកទាំងនេះត្រូវបានគេហៅថា f.lashes ដែលវាជាការច្នៃប្រឌិតដោយ Tien Pham ហើយគាត់បានដាក់បង្ហាញវាកាលពីដើមឆ្នាំនេះ។ ដោយទទួលបានការលើកទឹកចិត្តជាច្រើន Tien Pham ក៏បានសម្ពោធវាក្នុង Kickstarter ដើម្បីធ្វើឲ្យគ្រឿងអេឡិចត្រូនិចលម្អរខ្លួនមួយនេះ ក្លាយជាផលិតផលពាណិជ្ជកម្ម។
F.lashes គឺជាខ្សែ LED តូច ដែលអ្នកអាចបិតវានៅលើត្របកភ្នែក ហើយវាក៏មានប្រដាប់បញ្ជារដែលអ្នកអាចភ្ជាប់វានៅខាងក្រោយសក់បានផងដែរ។
រោមភ្នែកចេញភ្លើងនេះ មានប្រាំពីរពណ៌ ហើយម៉ូតផ្សេងៗគ្នាទៅតាមការធ្វើចលនារបស់លោកអ្នក។ ប្រសិនបើអ្នកត្រូវចូលរួមកម្មវិធីជប់លៀង ចូលក្លឹប ឬមានបំណងចង់តែងខ្លួនឲ្យប្លែកពីគេ នោះអ្នកអាចជ្រើសរើសជាមួយ F.lashes បាន៕
ប្រភព៖ The Verge
ប្រែសម្រួល៖ High