ព័ត៌មានកំសាន្ត ៖ ធ្លាប់លឺទេស្នេហាផ្អែមល្អែមបែបនេះ? ស្រលាញ់គ្នាលេងៗចុងក្រោយក៏ក្លាយជាការពិត មិនមែនមានតែក្នុងកុនទេណា រឿងពិតក៏មានដែរ គឺគូស្នេហ៏ដែលមានគណនីហ្វេសប៊ុកឈ្មោះថា Pheng Phearak Theary និងខាងនារីមុខដូចកូនកាត់ កញ្ញា Eii Chinh ។
តោះទៅស្តាប់ដំណើរចំពោះការជ្រើសរើសស្រលាញ់គ្នាតាមបែបយុវវ័យទូទៅ ស្រលាញ់គ្នាលេងៗ តើធ្វើដូចម្តេចទើបពួកគាត់អាចចាប់ដៃគ្នាសាងស្នេហាដ៏ពិតប្រាកដមួយ បើទោះបីជាម្នាក់ៗនៅឆ្ងាយពីគ្នាសឹងតែមេឃនឹងដីបែបនេះ ។ ចឹងទៅអានការរៀបការរបស់ កញ្ញា Eii Chinh បានលើកឡើងថា "ង៉ៃនឹងនិយាយពីរឿងស្រលាញ់គ្នាដំបូងតិច ផ្ដើមចេញពី ស្រលាញ់គ្នាលេងៗដើម្បីបញ្ឈឺសង្សារចាស់រៀងៗខ្លួនសុទ្ធតែសន្យាគ្នាទៀតថា "ហាមស្រលាញ់គ្នាមែនទែនហា៎" !! តែមិនបានប៉ុន្មានផងចាប់ផ្ដើមប្រចណ្ឌ័រៀងៗខ្លួន ទៅជាលក្ខណៈថា លង់ស្រលាញ់អត់ដឹងខ្លួន អាលូវ៥ឆ្នាំលូវហើយ xD នឹកឃើញចង់តែសើច " ។ ចុះគូស្នេហ៍របស់អ្នកវិញមានភាពប្រហាក់ប្រហែល ឬ ដូចជាពួកគាត់ដែរទេ? បើមានសូមធ្វើការខមមិន ឲ្យយោបល់ម្នាក់មួយផង ។ ជាចុងក្រោយក៏សូមឲ្យគូស្នេហ៍មួយគូនេះឆាប់ដឹកដៃគ្នាចូលរោងការក្នុងពេលឆាប់ៗនេះផង ៕
ដោយ ៖ គន្ធា
ប្រភព ៖ EiiChinh