CamNews

ភាពយន្ត 

តារាបាល់ទាត់ដ៏ស្រស់សង្ហា David Beckham ក៏មានវត្តមាននៅក្នុងរឿង King Arthur: Legend of The Sword ដែរ

កំសាន្ត ៖ ធ្លាប់តែឃើញកីឡាករបាល់ទាត់ពិភពលោក David Beckham ប្រកួតគ្នា ឥឡូវហ្វេនអាចឃើញគាត់សម្តែងវិញម្តងហើយ ក្នុងរឿង “King Arthur: Legend of The Sword. មិនត្រឹមតែពូកែខាងកីឡានោះទេប៉ុន្តែការសម្តែងរបស់គាត់ក៏មិនអន់ដែរ។

បែរមកនិយាយពីភាពយន្ត “King Arthur: Legend of The Sword” និយាយពីពេលដែលឪពុកកុមាររា Arthur ត្រូវគេសម្លាប់, Vortigern (សម្តែងដោយ Jude Law) ដែលជាពូរបស់ Arthur បានឡើងគ្រងរាជ្យដោយបានប្លន់សិទ្ធិតាំងពីកំណើតរបស់ Arthur ដែលធ្វើឱ្យគេមិនដឹងខ្លួនជាអ្នកណា។ Arthur រស់មកទាំងលំបាក នៅតាមបនស្រីតូចមួយក្នុងទីក្រុង ប៉ុន្តែនៅពេលដែលគេបានដកដាវចេញពីថ្ម ជីវិតរបស់គេត្រូវបានប្រែប្រួល ហើយគេត្រូវបានបង្ខំឱ្យទទួលស្គាល់ប្រវតិ្តពិតរបស់គេ។
បើបទចម្រៀងក្នុងរឿងនេះវិញ គឺម៉ាអេម ព្រោះពេលស្តាប់ទៅទស្សនិកប្រាកដជាមានអារម្មណ៍ថា ពិរោះ ហើយផ្តល់កម្លាំងចិត្តទៀតផង ទាំងអត្ថន័យ និងបទភ្លេងនៃចម្រៀងក្នុងរឿងនេះនឹងធ្វើឲ្យអ្នកទស្សនាទទួលអារម្មណ៍ថា “ខ្ញុំអាចធ្វើបាន”។ កុំភ្លេចណា King Arthur: Legend of The Sword កំពុងមានចាក់បញ្ចាំងនៅគ្រប់រោងភាពយន្តហើយ។




ចុចទីនេះដើម្បីទស្សនា​ trailer

ដើម្បីទទួលបានពត៌មានលំអិតពីភាពយន្តនេះ និង ពត៌មានផ្សេងៗទៀតទាក់ទងនឹង ភាពយន្តដែលលោកអ្នកចូលចិត្ត អាចចូលទៅកាន់ចៃកុនតាមរយៈ www.cinema.com.kh រឺតាមប្រព័ន្ធបណ្តាញសង្គមដូចជា:www.facebook.com/JaiKon.Cambodia, www.youtube.com/JaiKonCambodia ហើយក៏អាច add ចៃកុនជាមិត្តក្នុងកម្មវិធីLINE ដែលមាន ID: @JAIKON ដើម្បីទទួលបានរង្វាន់ដូចជាសំបុត្រកុន និង របស់ពីភាពយន្តជារៀងរាល់សប្តាហ៍។



ប្រភព ៖ Westec Media Limited


Tags: David Beckham Movie Article