កំសាន្ត ៖ នៅក្នុងក្រុងពាលីរឿងថ្មីមួយ ដែលតម្រូវអោយនាង Bella Ranee ដើរជានារីលក់ខ្លួន ខុសពីសព្វដងដែលត្រូវសម្តែងជាតួស្លូតបូត ។
នៅក្នុងនោះផងដែរ តួស្រីវ័យ ២៧ ឆ្នាំរូបនេះ បានថ្លែងប្រាប់អ្នកកាសែតថា ចំពោះរឿងនៅក្នុងឆ្នាំថ្មីដែល នាងមិនដឹងថា លោក Weir Sukollawat នឹងនាំរូបនាងទៅជួបក្រុមគ្រួសារឬអត់ទេ ប៉ុន្តែនៅឆ្នាំថ្មីនេះ តារាសម្តែងស្រីរូបនេះ ក៏បានសារភាពថា នាងមិនមានកាលវិភាគណាមួយដែលមមាញឹកទេ ពោលគឺទំនេរនៅផ្ទះតែម្តង ។
តួស្រីក្នុងរឿង "ឧត្តមភរិយា" រូបនេះ បន្ថែមទៀតថា ចំពោះម្តាយរបស់លោក Weir Sukollawat នាងបានជួបរួចរាល់ហើយ មានពេលខ្លះក៏ទទួលទាន់អាហារពេលល្ងាចជាមួយគ្នាដែរ ប៉ុន្តែមិត្តប្រុសវ័យ ៣២ ឆ្នាំរបស់នាង នៅមិនទាន់ណែនាំខ្លួននាងទៅកាន់ក្រុមគ្រួសារជាលក្ខណៈផ្លូវការឡើយ ។
ចំពោះដំណឹងល្អដែលអ្នកគាំទ្ររង់ចាំពី លោក Weir Sukollawat និងនាង Bella Ranee មានតែចាំមើលសិនថា តើតួឯកប្រុសនឹងណែនាំគូស្នេហ៍ទៅអោយក្រុមគ្រួសារបានស្គាល់ឬទេ ៕
ប្រែសម្រួល ៖ គន្ធា
ប្រភព ៖ gossipstar