ក្រុម 2BiC បានប្រើប្រាស់ក្បាច់ឡង់សេថ្មី និងចម្លែក ដើម្បីធ្វើអោយបទចម្រៀងថ្មីរបស់ខ្លួន ក៏ដូច
ជាភាពល្បីល្បាញរបស់ពួកគេ នោះគឺការជួលស្រីស្អាតឡង់សេបទចម្រៀង។
តារាកូរ៉េខាងត្បូង ជួលស្រីស្អាតឈរកាន់ Ipad ដើម្បីឡង់សេចម្រៀង
ដោយមិនទាន់ពេញចិត្តនឹងកម្រិតល្បីល្បាញដូចបច្ចុប្បន្នរបស់ខ្លួន ក្រុម 2BiC បានប្រើប្រាស់ក្បាច់
ឡង់សេថ្មី និងចម្លែក។ ក្រុមហ៊ុនគ្រប់គ្រង Nexstar Entertainment បានជួលស្រីស្អាតបីនាក់ អោយ
ឈរនៅទីប្រជុំជន កាន់ iPad និងបើកបទចម្រៀង Love Again របស់ក្រុម 2BiC ។ ដូចដែលបាន
រំពឹងទុកវិធីសាស្ដ្រនេះបានធ្វើអោយមានការចាប់អារម្មណ៍យ៉ាងខ្លាំងពីអ្នកឆ្លងកាត់តាមដងផ្លូវ។
បន្ទាប់ពីបានបង្ហើបពីរូបថត solo ចុងក្រោយសម្រាប់បទ Bora ភ្លាមនោះ SISTAR ក៏បានបញ្ចេញរូប
ថតមួយក្រុមតែម្ដង។ នៅចំពោះការសន្និដ្ឋានរបស់អ្នកគាំទ្រ SISTAR មិនបានស្លៀកខោខ្លី និងអាវ
មានរន្ធបីនោះទេ ពួកនាងបានប្រើប្រាស់សម្លៀកបំពាក់បែបនាវិកា បង្ហាញពីភាពសិចស៊ីផង និងគួរ
អោយស្រឡាញ់ផង សម្រាប់បទ LOVING U ៕
ដោយ ៖ សូរីយ៉ា
ប្រភព ៖ zing