CamNews

តារា 

Jessica Alba បង្អួតរាងសិចស៊ី នៅឆ្នេរសមុទ្រ Mexico

បើទោះបានក្លាយជាម្ដាយដែលមានកូនពីរនាក់ហើយក្ដី ប៉ុន្ដែ Jessica Alba នៅតែអាចរក្សា
រូបរាងស្រឡូនបានល្អ និងមានសម្រស់ទាក់ទាញដូចមុន។

កាលពីពេលថ្មីៗនេះ Jessica Alba រួមជាមួយគ្រួសារ បាននាំគ្នាទៅលំហែកាយ   ក្នុងតំបន់
សមុទ្រ Cabo San Lucas នៃប្រទេស Mexico ។ នៅទីនេះ ស្រីស្អាតរបស់ហូលីវូដ     នាង
Jessica Alba ហាក់ដូចមានការជឿជាក់ខ្លាំងណាស់ទៅលើរូបរាង និងសម្រស់របស់ខ្លួន ដោយ
នាងបានប្រើប្រាស់តែឈុតក្នុងដ៏សិចស៊ី នៅពេលស្ថិតក្នុងហ្វូងមនុស្ស។

អ្វីដែលគួរឱ្យចាប់អារម្មណ៍នោះ គឺរង្វង់ទាំងបីរបស់តារារូបនេះ នៅតែមានស្ដង់ដាដូចកាលពី
មុន ពោលគឺស្រឡូនដូចអ្នកតមអាហារ។ ជាពិសេស រង្វង់ទីពីររបស់នាង មើលទៅ ហាក់មិន
មានខ្លាញ់ទាល់តែសោះ ធ្វើឱ្យគេមិនអាចជឿបានថា នាងមានកូនពីរនាក់រួចទៅហើយ។








ដោយ ៖ សីហា
ប្រភព ៖ VE