ក្រោយដំណើារការរយៈពេល ៣ឆ្នាំ ក្រុមហ៊ុនរបស់តារាសម្ដែងស្រី Jessica Alba ត្រូវបានកំណត់
ថ្លៃ ១ពាន់លានដុល្លារអាមេរិក និងកំពុងរៀបចំធ្វើ IPO (ចូលរួមផ្សារហ៊ុន)។
ឆ្នាំ ២០១១ តារាសម្ដែងស្រីដ៏ល្បីឈ្មោះ នាង Jessica Alba បានចាប់ផ្ដើមឈានជើងចូលទៅក្នុង
វិស័យជំនួញ ដោយបានរួមដៃជាមួយ Brian Lee និងមិត្តភ័ក្ដិពីរនាក់ទៀត គឺ Christopher Gavigan
និង Sean Kane ដើម្បីបង្កើត The Honest ជាក្រុមហ៊ុនជំនាញខាងផលិតសម្ភារៈសម្រាប់ក្មេងៗ
ដែលផលិតអំពីវត្ថុធាតុធម្មជាតិ។
កាលពីដើមឆ្នាំ ២០១៤ ពួកគេថែមទាំងបានធ្វើជំនួញទៅលគ្រែ និងអង្រឹងប្រអប់ដែលអាច
បញ្ចេញបញ្ចូលទំហំ ចាប់ពីកូននៅតូច រហូតដល់កូនចាប់រៀនដើរ។
កាលពីខែសីហា ឆ្នាំ ២០១៤ ក្រុមហ៊ុន The Honest ប្រមូលទុនបាន ៧០លានដុល្លារ និងត្រូវបាន
កំណត់តម្លៃ ឡើងដល់ ជិត ១ពាន់លានដុល្លារអាមេរិក។ ប្រភពខ្លះ បានឱ្យដឹងថា ក្រុមហ៊ុន The
Honest កំពុងតែរៀបចំខ្លួន ដើម្បីចូលទីផ្សារមូលបត្រ។
ក្រុមហ៊ុន The Honest មានទីស្នាក់ការកណ្ដលនៅ Santa Monica រដ្ឋ California សហរដ្ឋអាមេរិក។
កាលពីឆ្នាំ ២០១១ ក្រុមហ៊ុននេះ មានផលិតផលចំនួន ១៧ប្រភេទ ដែលផ្ដោតទៅលើអតិថិជនជា
មេផ្ទះវ័យក្មេង។ នៅក្នុងក្រុមហ៊ុន តាំងពីកន្លែងទទួលភ្ញៀវ រហូតដល់ផ្ទះបាយ សុទ្ធតែត្រូវបានតុប
តែងលំអយ៉ាងស្រស់ស្អាត ទាក់ភ្នែក ដោយសម្ភារៈប្រើប្រាស់ ដែលជាផលិតរបស់ក្រុមហ៊ុន។
Brian Lee ថ្លែងថា ៖ “យើងខ្ញុំបើកក្រុមហ៊ុននេះ ដើម្បីបង្កើតនូវពិភពមួយដែលមិនមានជាតិពុល
ប៉ះពាល់ដល់សុខភាព។ ដូច្នេះ យើងខ្ញុំសម្រេច វាយលុកទីផ្សារកុមារ និងគ្រួសារ។ ព្រោះថា វា
នឹងទាក់ទាញស្ដ្រីមេផ្ទះបានយ៉ាងច្រើន ដូចជាភរិយាខ្ញុំជាដើម”។
៣ឆ្នាំបន្ទាប់ពីចាប់កំណើត ក្រុមហ៊ុននេះ មានផលិតផលចំនួន ១០០ប្រភេទ ដែលជាសម្ភារៈទូទៅ
សម្រាប់គ្រួសារ។ បច្ចុប្បន្ន The Honest មានបុគ្គលិក ២០០នាក់ នៅ Los Angeles និង ១០០នាក់
នៅ Austin ។
អំពីកន្លែងធ្វើការ ក៏ដូចជាកន្លែងប្រជុំ ឬសម្រក សុទ្ធតែត្រូវបានរៀបចំឡើង តាមលក្ខណៈច្នៃប្រឌិត
ស្និទ្ធស្នាល និងគួរចង់រស់នៅ។ ពិសេស កន្លែងទទួលភ្ញៀវ និងកន្លែងសម្រាក វាត្រូវបានគេរៀបចំ
ដូចទៅនឹងភោជនីយដ្ឋាន បែបធម្មជាតិ។
កន្លែងសម្រាករបស់បុគ្គលិក ប្រៀបដូចភោជនីយដ្ឋាន
កន្លែងទទួលភ្ញៀវ មានលក្ខណៈធម្មជាតិ
សូនបន្លែរបស់ក្រុមហ៊ុន The Honest របស់ Jessica Alba
ទាំងនេះហើយ គឺជាប្រការដ៏ល្អ សម្រាប់ក្រុមការងារ មានអារម្មណ៍ធូរស្រាល ក្នុងការបំពេញ
ការងារ ក៏ដូចជាស្រឡាញ់ការងាររបស់ពួកគេ ដែលជាហេតុ ជួយឱ្យការជំនួញរបស់ក្រុមហ៊ុននេះ
កាន់តែរីកច្រើន ពីមួយថ្ងៃទៅមួយថ្ងៃ៕
ប្រែសម្រួលដោយ ៖ តារា
ប្រភព ៖ BI