ញ៉ូវយ៉ក៖ តារាសម្តែង និងតារាម៉ូដែល Jessica Alba នៅពេលថ្មីៗនេះ នាងបាននាំកូនស្រីរបស់
ខ្លួន ទៅកម្សាន្តនៅ ឧទ្យាន ក្នុងទីក្រុង ញ៉ូវយ៉ក ។ ខណៈដែលទៅកម្សាន្តនា ទីក្រុងញ៉ូវស្រាប់តែ
តារាស្រីវ័យ ៣២ ឆ្នាំរូបនេះ បានដោះអាវធំចេញ និងធ្វើឲ្យលេចចញអាវទ្រនាប់ពណ៌ខ្មៅ ដែល
អាវក្នុងរបស់នាង មើលទៅស្តើង ស្ទើរតែមិនពាក់អាវ ធ្វើឲ្យដើមទ្រូងរបស់នាង លេចចំកាណុង
កាមេរ៉ាតែម្តង។
រំពេចជាមួយនឹងគ្នានេះដែរ នាងបានលើកអាវដៃវែងមួយជាន់ទៀត ដែលពាក់ខាងក្នុងមកពាក់
បិទបាំង និងបន្តលេងជាមួយកូនៗរបស់នាង ដោយមានក្តីសុខជាទីបំផុត។ ប៉ុន្មានម៉ោងក្រោយ
មកទៀត Jessica បានលេចមុខជាមួយនឹង តារាផ្សេងទៀតនៅ Met Ball 2013 ក្នុងព្រឹត្តិការណ៍
ហ្វេសិន ។សម្រាប់ការលេចមុខចូលរួម ជាមួយនឹងកម្មវិធីខាងលើ នាងបានស្លៀកពាក់ឆើតឆាយ
ជាទីបំផុត ដោយបង្ហាញស្បែកសិចស៊ី ជូនដល់ប្តីរបស់នាងទស្សនា៕
ផ្តល់សិទ្ធិដោយ៖ ដើមអំពិល