ភ្នំពេញ ៖ តារាចម្រៀងព្រមទាំងជាអ្នកកាន់កាប់ ប្រចាំផលិតកម្មថោន លោក ករុណា ពេជ្រ បានលេចធ្លាយដំណឹងថា លោកទិញផ្ទះ២ល្វែង ក្នុងតម្លៃជាងកន្លះលានដុល្លារ ដោយធ្វើឲ្យមហាជនភ្ញាក់ផ្អើលយ៉ាងខ្លាំងចំពោះរឿងនេះ ។
លោក ករុណា ពេជ្រ បានទិញនេះស្ថិតក្នុងគម្រោង ឌី អូលេន ស៊ីធី របស់បុរី ថៃ ឈុនគ្រី នៅភូមិត្រពាំងស្វាយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ក្នុងតម្លៃខ្ទង់ ៣០ម៉ឺនដុល្លារឯណោះ ។
អ្វីដែលកាន់តែអស្ចារ្យជាងនេះគឺ ទិញផ្ទះ២ទៀត ខ្ទង់រាប់សិបមុឺនដុល្លារ ខ្លាំងត្រង់មិន ករុណា ពេជ្រ មិនបានបោះរំលោះអ្វីនោះទេ ពោលគឺ លោកសម្រេចចិត្តទិញដាច់តែម្តង ព្រោះមិនចូលចិត្តរឿងបង់រំលោះអីគេនឹង ៕
ដោយ ៖ គន្ធា