ភ្នំពេញ ៖ យោងតាមការបង្ហោះនៅលើគណនីហ្វេសប៊ុករបស់ សាឡាត់ ស្រីឡាង បានឲ្យដឹងថា នាងកំពុងតែដាក់ពាក្យបណ្តឹងដល់ម្ចាស់ហ្វេសប៊ុកឈ្មោះ Panhchaka June ដែលត្រូវបានគេដឹងថា គឺជាអតីតប្រពន្ធដើមរបស់ម្ចាស់ផលិត LD Picture ។ នៅក្នុងនោះផងដែរ មិនត្រឹមតែទារសំណង ១០ មុឺនដុល្លារពីប្រពន្ធដើមទេ តែ សាឡាត់ ស្រីឡាង ថែមទាំងធ្វើទាមទារឲ្យលុបសារដែលបានបង្ហោះនៅលើបណ្តាញសង្គម ព្រមទាំងធ្វើការសុំទោសជាធារណៈថែមទៀតផង ។
តួឯកស្រីក្នុងរឿង "កូនប្រសារឡឺកឺ" បានលើកឡើងជាមួយនិងក្រដាសពីសន្លឹក និងចំណងជើងថា "តាមពិតបើតាមចរិករបស់ខ្ញុំ គឺខ្ញុំត្រូវតបតតាំងពីដំបូងម្ល៉េះ។ តែក្រោយពីពិភាក្សាគ្នាជាមួយបងគឹមសួរ ធ្វើឲ្យខ្ញុំគិតយល់ថា ការតបតមិនមែនជាដំណោះស្រាយមួយដ៏ល្អទេ ដោយសារតែអ្នកដែលចូលរួមវិភាគនិងកាត់ក្តីទាំងនោះមិនមែនជាតុលាការដ៏សុក្រឹតនោះទេ តែវាប្រៀបដូចជាយកកេរ្តិ៍ខ្មាស់របស់ខ្លួនឯងមកដាក់តាំងបង្ហាញជាសាធារណៈដើម្បីឲ្យប្រជាជនបានឃើញតែប៉ុណ្ណោះ។ ដូចនេះខ្ញុំសូមពឹងផ្អែកលើផ្នែកច្បាប់ដើម្បីជួយរកដំណោះស្រាយមួយដ៏ល្អសម្រាប់ពួកយើង។ ខ្ញុំនឹងពិចារណាដកពាក្យបណ្តឹងនេះវិញនៅពេលដែលបងឈប់បន្តបំភ្លៃបរិហារកេរ្តិ៍ខ្ញុំដោយមិនមានភស្តុតាងជាក់លាក់បែបនេះទៀត។ នេះមិនមែនជាការព្រមានទេ តែវាជាវិធីដ៏ល្អមួយដើម្បីរកផ្លូវចេញមួយដ៏សន្តិវិធី។ ភ្លើងកំពុងតែឆាបឆេះ សូមឈប់បន្តចាក់សាំងលើភ្លើងទៀតទៅ សូមឈប់បន្តរំខានជិវិតរស់នៅ និងជិវិតសិល្បះរបស់ខ្ញុំតទៀតទៅ" ៕