CamNews

តារា 

ដេននី ខ្វាន់ ឆេះដុំ ក្រោយ​ពី​ត្រូវ​​បុរស​ម្នាក់​ដៀល​ថា ជា​ស្រី​ខូច​ ឬស្រី​​សម្អុយ

(ភ្នំពេញ)៖ តារាសម្តែងស្រី ដែលសម្បូររឿងអាស្រូវ មិនចេះចប់ហើយ នាង ដេននី ខ្វាន់ បានចេញមុខប្រតិកម្មខឹងយ៉ាងខ្លាំង ក្រោយពីត្រូវបានបុរសម្នាក់ ជេរដៀលនាងយ៉ាងចាស់ដៃ ដោយប្រើសុទ្ធសឹងជាពាក្យអសុរោះ មិនល្អ នាំឲ្យនាងមិនអាចទទួលយកបាន នោះឡើយ។

ជាការឆ្លើយតបតារាស្រីនាង ដេននី ខ្វាន់ បានបញ្ជាក់ទៅវិញថា «តើមានមិត្តណាស្គាល់អានរកប្រែតខ្វាក់ភ្នែកនេះទេ? ខ្លួនជាប្រុសតែសម្តីដូចមនុស្សបាតសង្គម អានេះមិនខុសពីសត្វឆ្កែទេ ភ្នែកម៉្ញូបជិតខ្វាក់ហើយ មិនគិតខំធ្វើបុណ្យឲ្យភ្នែកភ្លឺ បែរជាមកចំតិតជេរខ្ញុំទៅវិញ ទាំងដែលខ្ញុំមិនបានទៅជាន់ក្បាលវាផង ម៉េចក៏មកជេរខ្ញុំលេងៗអ៉ីចឹង។ អានេះប្រហែលស៊ីបាយនៅផ្ទះ មិនឆ្ងាញ់មើលទៅហើយ ទើបវារកស៊ីបាយគុកស៊ីវិញម្តង!»។

តារាស្រីសិចស៊ី បែបជាតិសាសន៍អឺរ៉ុបនាង ដេននី ខ្វាន់ បានបន្តទៀតថា «ខ្លួនជាប្រុសតែសម្តីវិញ លោកអើយដូចគ្មានម្តាយជាស្រីអ៉ឺចឹង អាមួយនេះមិនមែនប្រុសទេ គឺឈ្មោលហើយសង្ស័យតែ កើតចេញពីសត្វទេដឹង ទើបសម្តីដូចគ្មានមេបាប្រដៅ…។ ជួយ Share ផងមិត្ត ព្រោះអានេះវាចង់ល្បីណាស់ អ៉ីចឹងហើយជួយឲ្យវាល្បី ដូចចិត្តវាផងណាមិត្ត»។

សូមបញ្ជាក់ថា ប្រតិកម្មឆ្លើយតបពីសំណាក់តារាស្រី នាង ដេននី ខ្វាន់ ខាងលើនេះ បានធ្វើឡើងភ្លាមៗ បន្ទាប់ម្ចាស់ Account Facebook ម្នាក់មានឈ្មោះថា «Jetra Anada Kong» បានសរសេររិះគន់ ភ្ជាប់ជាមួយរូបថតសិចស៊ី ស្ទើរអាក្រាយកាយរបស់នាងមកថា «នាងស្រីសម្អុយរស់ឲ្យគេជេរដៀលត្មេះ ហួសពីឆ្កែទំពែកក្បាល។ នេះបើស្រីខូចគ្មាននរណាគេជេរទេ តែស្រីខូចនៅថ្លៃថ្នូរជាងនាង ដេននី ខ្វាន់ ម្នាក់នេះ ព្រោះស្រីខូចទាល់បានលុយទើបគេស្រាត !»។

ម្ចាស់ Account Facebook ម្នាក់នេះ បានបន្ថែមទៀតថា «នាងស្រីសម្អុយនេះស្រាតឲ្យគេមើល ទាំងគ្មានបានលុយសូម្បីមួយជ្រុងសេន។ ថោកទាបណាស់ត្រូវគេដៀលត្មេះមិនលោះថ្ងៃ ព្រោះតែចរិតមិនថ្លៃថ្នូរនេះឯង ល្បីហើយនាងសម្អុយល្បីទៀតហើយ ស្រីពេស្យាហ្នឹងទៅ!»៕


ផ្តល់សិទ្ធិដោយ ៖ ហ្រ្វេសញ៉ូវអាសុី 


Tags: Deny kvan