CamNews

តារា 

តារាចម្រៀង លោក Justin Bieber ត្រូវបានបុរសប្លែកមុខ ចេញថ្លៃអាហារឲ្យបំបាត់ភាព អាម៉ាស់

(អាមេរិក)៖ លោក Justin Bieber បានសម្តែងការអរគុណ ដល់បុរសប្លែកមុខ​ម្នាក់ ឈ្មោះ Kody Christiansen ដែលមានសន្តានចិត្តល្អ ជួយចេញថ្លៃអាហារឲ្យ ខណៈដែលកាតរបស់គេ មិនត្រូវបានស្គាល់។ ពិតជាមិនរងការអាម៉ាស់ប៉ុន្មានទេ ដែលតារាចម្រៀងប្រុសវ័យ២២ឆ្នាំរូបនេះ មិនមានប្រាក់ចេញថ្លៃអាហារ ដែលខ្លួនបាន ទិញរួចទៅហើយ ខណៈដែលកាតក្រេឌីតរបស់គេ ត្រូវបានបុគ្គលិកហាង មិនទទួលស្គាល់ ហើយត្រូវបាន Kody Christiansen ឃើញដូច្នេះ ក៏ជួយចេញប្រាក់ជំនួស។

តារាចម្រៀង Justin Bieber បានទទួលយកការចេញលុយឲ្យ ពីបុរសមិនធ្លាប់ស្គាល់ និងបានសម្តែងការអរគុណ ចំពោះសន្តានចិត្តដ៏ល្អរបស់គេ ចំពោះលោកផងដែរ។
Kody Christiansen ក៏ជាតារាសម្តែងម្នាក់ដែរ ប៉ុន្តែមិនសូវជាលេចធ្លោប៉ុន្មានទេ ហើយពេលទំនេរ គេក៏ទៅបម្រើការជាអ្នកបម្រើភ្ញៀវ ក្នុងហាងមួយស្ថិតនៅ Soho មិនតែ​ប៉ុណ្ណោះ បុរសដែលមានទឹកចិត្តម្នាក់នេះ ធ្លាប់រស់នៅជាមនុស្សគ្មានផ្ទះសម្បែង នៅក្រុងញូវយ៉ក ប្រហែលមួយឆ្នាំរហូត​ដល់ចេះអភិវឌ្ឍន៍ខ្លួន ឲ្យក្លាយជាមនុស្សមានការងារធ្វើ ត្រឹមត្រូវនឹងគេ។

Kody Christiansen និយាយថា លោកបានធ្វើនូវរឿងដ៏ល្អ ជាមួយតារាហូលីវូតម្នាក់ ដែលមនុស្សស្គាល់គាត់សឹងតែ ទូទាំង​ពិភពលោកតាម រយៈការចំណាយថ្លៃអាហារ ដល់តារាចម្រៀង Justin Bieber ហើយគាត់ក៏ព្រមទទួលយក ដោយក្តីរីករាយដែរ៕


ផ្តល់សិទ្ធិដោយ​ ៖ ខ្មែរថកឃីង


Tags: Justin Bieber