CamNews

តារា 

សុខ មុន្នីពិសី លេងមួយក្បាច់នេះ ញាក់សាច់ ព្រលែងសុដន់ម៉ាអស់ដៃ សិចស៊ីកប់ស៊េរីហ្មង.!

(ភ្នំពេញ)៖ តារាសម្តែងស្រីវ័យក្មេង ដែល​ត្រូវបានមហាជនស្គាល់ថា ជាប្អូនស្រីរបស់តារា​សម្តែង នា​ង សុខ មុន្នីរក្សា គឺកញ្ញា សុខ មុន្នីពិសី បានបង្កភាពភ្ញាក់ផ្អើលពុំធ្លាប់មាន ក្នុងថ្ងៃខួបកំណើតរបស់នាង បន្ទាប់ពីតារារូបនេះ បានលេងខ្លួនស្លៀកសម្លៀក​បំពាក់​សិចស៊ីយ៉ាងចាស់ដៃ ធ្វើឲ្យអ្នកចូលរួម​ក្នុងកម្មវិធី ជាពិសេសប្រុសៗ បានអើតក​ចំហមាត់មើល ស្ទើរតែភ្លេចដកដង្ហើមគ្រប់ៗគ្នា ព្រោះតែនាងបញ្ចេញស្ទើរ​រតែអស់តំបន់ខាងលើ មើលឃើញភ្នំទាំងគូ របស់នាងទៅហើយ។

ជាមួយគ្នានេះដែរ រឿងដែលធ្វើឲ្យមហាជន កាន់តែសង្ស័យជាងនេះទៀត ឮថាពិធីជប់លៀងខួបកំណើត របស់តារាសម្តែងស្រី កញ្ញា សុខ មុន្នី​ពិសី មានបុរសម្នាក់ ជាអ្នកជួយរៀបចំ​ចាត់ចែង ចំ​ណា​យលុយធ្វើកម្ម​វិធីនេះឡើង ដើម្បីផ្គាប់ចិត្តសម្រាប់នាងផងដែរ។ ម្យ៉ាងទៀត​កញ្ញា សុខ មុន្នី​ពិសី នាឱកាសខួបកំណើត​ខ្លួននេះ ក៏បានរំលេចឈុតសម្លៀកបំពាក់ ដ៏សិចស៊ីបញ្ចេញ​ដើ​ម​ទ្រូវ ស្ទើ​រតែលេចចេញចុងសុដន់មកក្រៅ កណ្តាល​ចំណោមមនុស្សជាច្រើន នាក់ទៀតផង។

តាមរយៈរូបថតជាច្រើនសន្លឹក បង្ហោះនៅលើបណ្តាញសង្គមហ្វេសប៊ុករបស់នាង ត្រូវបានមហាជនមើលឃើញថា តារាសម្តែងនាង សុខ មុន្នីពិសី មិនត្រឹមតែអត់ខ្វល់ ពីការបើភ្នែក​សំឡឹង​មើ​លភាពសិចស៊ី បង្ហាញទំហំសុដន់របស់នាងនោះទេ គឺតារារូបនេះថែមទាំងបញ្ចេញ សា្នមញ​ញឹម ហាក់ដូចជា ​គ្មានរឿងអ្វីកើតឡើង ចំពោះខ្លួន នៅពេលមានមហាជនជាច្រើន ធ្វើកា​ររិះ​គ​ន់​។

ស្របពេលដែលរូបថត បង្ហាញពីភាពសិចស៊ី បង្ហាញដើមទ្រូងឃើញហើយ ព្រឺរោម​ខ្ញាកៗ ពីសំណាក់ក​ញ្ញា សុខ មុន្នីពិសី នេះដែរ រហូតមកទល់ពេលនេះ គេសង្កេតឃើញមានការ Share ចែករំលែក​យ៉ា​​​ង​ព្រោះព្រាត នៅលើបណ្តាញសង្គមយក្សមួយនេះ ក្នុងនោះក៏ចាប់ផ្តើមមានការរិះគន់ខ្លះៗ ​ពី​ទស្សនិកជនអ្នកគាំទ្រផងដែរ។

ចង់ដឹងថា សុខ មុន្នីពិសី សិចស៊ីបញ្ចេញរបស់ល្អកម្រិតណា ​តោះ​ទស្សនារូបភាពខាងក្រោមនេះ ជាមួយ Khmertalking ទាំងអស់គ្នា៖

ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង


Tags: Sok monypisey