CamNews

កំសាន្ត 

សុខ ពិសី ជួប​ជា​មួយ​អ្នក​ក្រុង​ព្រះ​សីហនុ ក្នុង​ព្រឹត្តិការណ៍ប្រគុំតន្រ្តី តន្រ្តី

(ភ្នំពេញ)៖ តារាចម្រៀងបែបយុវវ័យ កញ្ញា សុខ ពិសី នឹងធ្វើឲ្យកក្រើកក្រុងព្រះសីហនុ នៃឆ្នេរអូឈើទាល នារាត្រីថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៦នេះ ក្នុងព្រឹត្តិការណ៍​ប្រគំតន្រ្តី ប៉ូការី ស្វេត ដែលជាព្រឹត្តិការណ៍​តន្រ្តីទេសចេណ៍ ដ៏ធំប្រចាំឆ្នាំ២០១៦នេះ ពុំធ្លាប់មានពីមុនមក ហើយអ្នកក្រុងព្រះសីហនុ នឹងបានចូលរួម​សប្បាយរីករាយ ចាប់ពីម៉ោង៨៖០០នាទី ដល់ម៉ោង១០៖៣០នាទីយប់ ។

ជាមួយគ្នានេះ កម្មវិធីប្រគំតន្រ្តី «ប៉ូការី ស្វេត» ក៏មានការផ្សាយផ្ទាល់ពីក្រុងព្រះសីហនុ លើកញ្ចក់ទូរទស្សន៍ CTN ដើម្បីឲ្យបងប្អូនបានទស្សនា ទូទាំងប្រទេស នូវព្រឹត្តិការណ៍តន្រ្តីដ៏ធំ នៅលើឆ្នេរខ្សាច់​នាពេលរាត្រី ។

ក្នុងនោះក្រៅពីតារាចម្រៀងកំពុងពេញនិយម សុខ ពិសី ព្រឹត្តិការណ៍ប្រគំតន្រ្តី ប៉ូការី ស្វេត ក៏មានវត្តមានតារាចម្រៀង ប្រុសស្រីល្បីៗ ជាច្រើនដួងទៀត ដើម្បីមកអង្រួនអារម្មណ៍​អ្នកទស្សនា កាន់តែសប្បាយរីករាយទ្វេរដង និងកក្រើកឆាកតន្រ្តី​ «ប៉ូការី ស្វេត»

សូមចូលរួមទស្សនាដោយសេរី នៅបរិវេណឆ្នេរអូឈើទាល នាក្រុងព្រះសីហនុ ទាំងអស់គ្នា៖

ផ្តល់សិទ្ធដោយ ៖ ហ្វ្រេសញូវអាស៊ី


Tags: Sok monypisey Star news local news