CamNews

កំសាន្ត 

ភ្ញាក់ផ្អើល ៖ Justin វាយគ្នាជាមួយ Paparazzi

ថ្មីៗនេះ អ្នកនិយមចូលចិត្តលេងអ៊ីនធើណេតមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅពេលដែល
បានឃើញបណ្តាររូបភាពដែលគេថតបានក្នុងរឿងឈ្លោះគ្នាមួយរវាងJustin Bieber និង
paparazzi ត្រូវបានបង្ហាញ។

ហេតុការណ៍នោះមិនទាន់មានព័ត៌មានច្បាស់លាស់ឡើយ ប៉ុន្តែតាមរយះរូបថតនិងព័ត៌មានមួយ
ចំនួនពីអ្នកដែលស្ថិតក្នុងហេតុការណ៍នោះ មើលទៅJustin ដូចជាមានការខឹងសម្បារយ៉ាងខ្លាំង។
តាមកាសែតអាមេរិច នៅពេលដែលនាំមិត្តស្រីSelenaដើរលេង ដោយរថយន្តមួយ Justinមិនអាច
ទ្រាំបាន នៅពេលដែលPaparazzi រំខានដោយឈរនៅកណ្តាលផ្លូវឃាត់រថយន្តដើម្បីថតរូប។
ក្នុងពេលមិនអាចហាមឃាត់ខ្លួនឯងបាន Justinបានបើកទ្វារឡានចុះដេញតាមPaparazzi នោះ។
ក្នុងហេតុការណ៍ឈ្លោះគ្នានោះមិនមានព័ត៌មានបង្ហាញឲ្យដឹងច្បាស់លាស់ថាយ៉ាងណានោះឡើយ
តែតាមប្រភពមួយចំនួនបានឲ្យដឹងថាJustin បានដាល់ទៅលើមុខរបស់Paparazzi។ តាមរយះ
រូបថតមួយចំនួនបានបង្ហាញឲ្យឃើញ Justinបានរបូតស្បែកជើងថែមទៀតផង មិនដឹងថាការរបូត
នេះក្នុងពេលរត់ដេញតាមPaparazzi រឺប្រើស្បែកជើងនេះសំរាប់វាយប្រហារនោះទេ។
បន្ទាប់មក
ប៉ូលីសក៏បានមកដល់ដើម្បីរៀបចំសណ្តាប់ធ្នាប់។
សូមទស្សនានូវរូបថតខាងក្រោមនេះ ដូចតទៅ៖

Justin ចុះពីលើឡានដេញតាម paparazzi

អ្នកទាំងពីរដូចជាកំពុងឈ្លោះគ្នា

Justin របូតស្បែកជើង

មុខJustin ដូចជាមានកំហឹងខ្លាំងណាស់

Selena ក៏មានការខឹងសម្បារដែរ

ប៉ូលីសនិងពេទ្យក៏បានមកដល់

Paparazzi ដូចត្រូវគេវាយចំមុខ

ដោយ៖ សិលា
ប្រភព៖ k14


 

 


Tags: Justin Bieber entertainment star