CamNews

តារា 

Justin Bieber ត្រូវបានគេវាយប្រហារ នៅក្នុងក្លឹបរាត្រី

Justin Bieber គឺជាតារាចំរៀងវ័យក្មេង ដែលទទួលបានការគាំទ្រ ជាច្រើនពីទស្សនិកជនជា
យុវវ័យ ជាពិសេសនារីៗ ក៏ប៉ុន្តែ Justin Bieber ក៏ជាតារាដែលទទួលបានការរិះគន់ និងត្រូវ
បានគេស្អប់ច្រើនដែរ ។ ថ្មីៗនេះ សារព័ត៌មានសិល្បៈកំសាន្ត TMZ បានចុះផ្សាយរូបថតមួយ
ចំនួន ដែលបង្ហាញអំពីហេតុការណ៍មួយដែលបានកើតឡើងលើ Justin Bieber នៅក្នុងក្លឹប
រាត្រីមួយ នៅកាណាដា ។



ហេតុការណ៍នេះ បានកើតឡើងនៅយប់ថ្ងៃទី ៣១ សីហា ២០១៣ ពេលដែល Justin ចេញ
ពីបន្ទប់ VIP មានបុរសម្នាក់ មិនដឹងមកពីណា បានហក់ទៅប្រវាយប្រតប់ ជាមួយនិង Justin
តែម្តង ចំណែក Justin ក៏បានតប់តវិញ ដើម្បីការពារខ្លួនផងដែរ ។ តែសំណាងល្អ សន្តិសុខ
នៅក្នុងក្លឹបនោះ បានមកចាប់បុរសនោះបាន ហើយក៏ដេញចេញពី ក្លឹបរាត្រីនោះ ។



ប្រភពព័ត៌មានបានអោយដឹងថា មិនមានប៉ូលិសណា បានមកដល់ទីកន្លែងកើតហេតុឡើយ
ចំណែកខាង អ្នកតំណាង Justin Bieber មិនបានផ្តល់ព័ត៌មានអ្វីឡើយ ៕

 


ដោយ ៖ លីលី
ប្រភព ៖ tmz 


Tags: justin bieber paparazzi star singer entertainment toronto canada