ព័ត៌មានកំសាន្ត ៖ មហាជនក៏ធ្លាប់បានដឹងរួចមកហើយថា នាង bella ranee គឺជាមនុស្សស្រីម្នាក់ដែលពូកែប្រច័ណ្ឌជាមួយនិងមិត្តប្រុសរបស់នាងខ្លាំងណាស់ រហូតដល់ថ្នាក់ហាមមិនឲ្យមិត្តប្រុសរបស់នាងទៅថតរឿង ឬ ថតស្ពិតអ្វីឡើយជាមួយនិងសង្សារចាស់ ។
បន្ទាប់កាលពីពេលថ្មីៗនេះ មិត្តប្រុសរបស់នាងគឺលោក Weir Sukollawat បានថតរឿងថ្មីមួយជាមួយនិងស្រីស្អាត ហើយនៅក្នុងសាច់រឿងនោះមានឈុត អោបថើប និងស្និទ្ធស្នាលជាច្រើន ប៉ុន្តែនាង bella ranee បែរជាគ្មានប្រតិកម្មអ្វីទៅវិញ ។
ដោយយោងតាមរបាយការណ៍ពីគេហទំព័រ gossipstar បានឲ្យដឹងថា ការពិតទៅកាលដែលនាង bella ហាមមិនឲ្យសង្សារនាងទៅថតរឿងជាមួយនិងសង្សារចាស់ព្រោះខ្លាចអ្នកទាំង ២ បង្កាត់ភ្លើងស្នេហ៍ចាស់ឡើងវិញ ប៉ុន្តែចំពោះការសម្តែងជាមួយនិងនារីដទៃនាងមិនសូវជាមានការបារម្ភប៉ុន្មានទេ ព្រោះអីនាងយល់ច្បាស់ថា នេះគ្រាន់តែជាសម្តែង ម្យ៉ាងវិញទៀតនាងក៏ជាតារាសម្តែងដែរ ៕
ប្រែសម្រួល ៖ គន្ធា
ប្រភព ៖ gossipstar