(បរទេស)៖ គូស្នេហ៍ជិតរៀបការនឹងគ្នាទៅហើយ បានជួបរឿងស្មានមិនដល់ បន្ទាប់ពីបុរសដែលជាអនាគត កូនកំលោះជួបគ្រោះថ្នាក់ ក្លាយជាមនុស្សពិការមួយរំពេច កំឡុងពេលជប់លៀងជាមួយមិត្តភក្តិ និងក្រុមគ្រួសារក្នុងថ្ងៃអបអរពិធីទទួល សញ្ញាបត្រ។
Brett Greenhill អាយុ៣៩ឆ្នាំ និងនាង Meg Alexander អាយុ២៩ឆ្នាំ បានផ្ញើលិខិតអញ្ជើញភ្ញៀវរួចរាល់ហើយ ដើម្បីចូលរួមពិធីរៀបការរបស់ខ្លួន តែអកុសលកូនកំលោះ បែរជាពិការមួយកំណាត់ដងខ្លួន ក្រោយពីជួបគ្រោះថ្នាក់ពេលលោតចូលសមុទ្រ នៅ Naples ក្នុងរដ្ឋផ្លរីដា។ គ្រូពេទ្យនិយាយថា Greenhill បែកឆ្អឹងខ្នងចាប់ ពីកញ្ចឹងក ចុះមកក្រោម ហើយគេនឹងពិការមួយជីវិត ព្រោះក្តីសង្ឃឹមថានឹងជាមានតែមួយភាគរយប៉ុណ្ណោះ។
Alexander និយាយថា Greenhill សម្លឹងមកនាងទាំងក្រៀមក្រំ ដោយបញ្ចេញសម្តីថា គាត់សុំទោស គាត់ពិតជាស្រឡាញ់ខ្ញុំខ្លាំងណាស់។ នារី ជាគូស្នេហ៍រូបនេះ បង្ហាញក្តីស្រឡាញ់ចំពោះ អនាគតស្វាមីថា នាងនឹងនៅគាំទ្រគាត់ រួចរៀបការ ជាមួយ Greenhill ហើយភាពពិការរបស់គាត់ មិនបានធ្វើឲ្យចិត្តនាងផ្លាស់ប្តូរឡើយ៕
ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង