(កូរ៉េ)៖ តារាសម្តែង និងជាតារាចម្រៀងកូរ៉េ Kang Seung Yoon របស់ក្រុម WINNER បានចូលព្យាបាលខ្លួននៅមន្ទីរពេទ្យ ខណៈកំពុងថតខ្សែភាព យន្តរឿង Flower Crew របស់ទូរទស្សន៍ SBS ដែលខាង YG Entertainment បញ្ជាក់ថា តារាចម្រៀងរូបនេះហាក់មានអាការៈគ្រុនក្តៅខ្លាំង នៅពេលថតរឿងកាលពីថ្ងៃទី២៤ ខែមករា ហើយក៏ត្រូវបញ្ជូនទៅ សង្គ្រោះនៅបន្ទប់ ICU ។
ទោះបីជា Kang Seung Yoon កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យក្តី ប៉ុន្តែរឿង Flower Crew មិនបានផ្អាកការសម្តែងទេគឺតួអង្គផ្សេង ទៀតនៅបន្តថតនៅឡើយនៅពេលដែល តារាប្រុសរូបនេះដេកសម្រាកនៅពេទ្យ អស់រយៈពេលពីរថ្ងៃទៅហើយ។
ក្រោយពី YG Entertainment ចេញប្រកាសនោះខាង SBS ក៏ចេញសេចក្តីថ្លែងការណ៍ របស់ខ្លួនដែរថា Kang Seung Yoon មានជំងឺក្រពះមិនមែនគ្រុនក្តៅទេ គឺគេឈឺតាំងពីថ្ងៃទី២៣ ខែមករា ម្ល៉េះ ទើបក្រុមការងារប្រាប់ឲ្យគេប្រញាប់ ទៅមន្ទីរពេទ្យព្យាបាលខ្លួន៕
ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង