(ភ្នំពេញ)៖ រថយន្ត ៣គ្រឿងបានបុកបន្តកន្ទុយពេលកំពុងឈប់រង់ចាំភ្លើងស្តុបមុខព្រលានយន្តហោះអន្តរជាតិភ្នំពេញ ក្នុងភូមិក្បាលដំរី សង្កាត់កាកាប ខណ្ឌពោធិសែនជ័យ នាម៉ោងប្រមាណ ២២៖២០នាទីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៥នេះ តែមិនបង្កគ្រោះថ្នាក់ដល់អ្នកនៅ លើរថយន្តនោះឡើយ ខូចតែរថយន្តប៉ុណ្ណោះ។
សន្តិសុខឈរយាមនៅមុខព្រលានយន្តហោះអន្តរជាតិភ្នំពេញ បានប្រាប់ Fresh News ថា នៅអំឡុងពេលកើតហេតុនេះ គេបានឃើញ រថយន្ត Lexus ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2AK-7559 ក្នុងទិសដៅចូលរាជធានីភ្នំពេញ ដោយខាងក្រោយមានសណ្តោងអូប័រ ពេលមកដល់មុខប្រលានយន្តហោះ កន្លែងកើតហេតុរថយន្ត Lexes ស៊េរីទំនើប បានឈប់រង់ចាំភ្លើងស្តុប។
ពេលកំពង់ឈប់រង់ចាំភ្លើងស្តុបនោះ ស្រាប់តែមានរថយន្ត Honda CRV ពណ៌ទឹកប្រាក់មួយគ្រឿងស្លាកលេខភ្នំពេញ 2H-8341 បើក មកពីក្រោយ បានទុចដំណើរ ជាមួយរថយន្ត Lexus ហើយបាន ជាន់ហ្រាំងឈប់ទាំងបង្ខំ ពេលនោះក៏មានរដយន្ត Camry ឆ្លាមពណ៌ ត្រីឆ្លូញពាក់ស្លាកលេខភ្នំពេញ 2L-3966 បានមកបុក Honda CRV ពីក្រោយពេញទំហឹងធ្វើឲ្យរថយន្ត CRV ស្ទុះទៅបុករឺម៉កអូប័រ ដែលរថយន្ត Lexus សណ្តោងរងការខូចខាតផងដែរ។
រឺឯរថយន្ត Camry ឆ្លាមដែលបុកគេពីក្រោយរងការខូចខាតធ្ងន់ធ្ងរផ្នែកខាងមុខ និងរថយន្ត CRV រងការខូចខាតបន្តិចបន្តួច។ ក្រោយ វាស់វែង ដោយភាគីទាំង៣ មិនអាចសម្រួលបញ្ចប់បញ្ហានោះ រថយន្តទាំងបីគ្រឿង ត្រូវបានកម្លាំងនគរបាលចរាចរ ចុះមកវាស់វែង និង ស្ទួចយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌចំការមន ដើម្បីរងចាំដោះស្រាយគ្នាតាមច្បាប់៕
ផ្តល់សិទ្ធដោយ ៖ ហ្វ្រេសញូវអាស៊ី
តុលាការឧក្រិដ្ឋកម្មអន្ដរជាតិ កាលពីថ្ងៃព្រហស្បតិ៍ បានកាត់ទោស ឧក្រិដ្ឋជន Dominic Ongwen អតីតមេបញ្ជាការកងទ័ពនៃក្រុមឧទ្ទាមអាហ្រ្វិក......
នៅថ្ងៃបុណ្យចូលឆ្នាំចិនខាងមុខនេះ រឿងមួយដែលអ្នកទាំងអស់គ្នាមិនគួររំលងនោះ គឺរឿង "ក្រុមស៊ើបអង្កេតកំពូលកូរ" វគ្គ៣ ដែលធានាថា.......
គ្រាន់តែអ្នកលឺថាបន្ទប់ជួល រឿងទី ១ ដែលអ្នកនឹកឃើញគឺតើនៅក្នុងបន្ទប់មួយនេះ ធ្លាប់មានរឿងមិនល្អអ្វីកើតឡើង ដែរឬទេ.......
ខាងក្រោមនេះ គឺជាតារាស្រីថៃ ៣ រូប ដែលគេដាក់រហស្សនាមឱ្យថា រាជនី........
ខាងក្រោមនេះ គឺជាខ្សែភាពយន្ដថៃ ដែលនឹងចាក់បញ្ចាំង នៅចុងខែកុម្ភៈ ឆ្នាំ ២០២១ នេះ........
អ្នកដឹកនាំដ៏ល្បីរបស់រឿង Monster Hunt នឹងនាំអ្នកទាំងអស់គ្នាមកទស្សនារឿងថ្មីបែបអភិនិហារ ផ្សងព្រេងលាយឡំជាមួយកំប្លែង ........
ជម្រើសក្នុងការទូទាត់ ដោយប្រើបច្ចេកវិទ្យា ប៉ះដើម្បីបង់ប្រាក់ ‘tap to pay’ បានកើនឡើង ក្នុងចំណោមអតិថិជន និងបណ្តាម្ចាស់អាជីវកម្ម នៅអំឡុងពេលមានជំងឺរាតត្បាត............
រឿងរ៉ូមែនទិកសម្រាប់ថ្ងៃបុណ្យនៃក្តីស្រឡាញ់ពីប្រទេសចិនវិញម្តងរឿង "អូននៅស្នេហ៍បងដូចថ្ងៃមុនទេ" ឬ "I Remember" ជារឿង........
ថ្ងៃឈប់សម្រាកខាងមុខនេះ សូមអញ្ជើញមកសើចសប្បាយជាមួយនឹងរឿង "សង្សារខ្ញុំមនុស្សយន្ត........
ខាងក្រោមនេះ គឺជាតារាប្រុសស្រី ដែលមានប្រជាប្រិយភាពបំផុត នៅលើគេហទំព័រ Thai Update សម្រាប់សប្ដាហ៍ទី២ នៃខែកុម្ភៈនេះ.......