CamNews

យល់ដឹង 

អត្ថប្រយោជន៍ ៤យ៉ាង ទទួល​បាន​ពីការយំ ដែលអ្នកមិនធ្លាប់ដឹង

នៅពេលដែលអ្នកយំ គឺមានន័យថា អ្នកចង់បង្ហាញអំពី អារម្មណ៍ទុក្ខព្រួយ ឈឺចាប់ ឬរំភើបទៅកាន់នរណាម្នាក់ ដើម្បីឲ្យពួកគេបានដឹងពីជម្រៅចិត្តរបស់អ្នក។ ចុះក្រៅពីនេះ តើអ្នកមានដឹងទេថា ការយំអាចជួយអ្វីបានទៀត? ខាងក្រោមនេះ ជាអត្ថប្រយោជន៍ ៤យ៉ាង ទទួលបានពីការយំ៖

១. ជួយបំបាត់ជាតិពុល

ការយំអាចជួយធ្វើឲ្យជាតិពុល ដែលបង្កគ្រោះថ្នាក់នៅក្នុងរាងកាយឲ្យចេញមកក្រៅបាន តាមរយៈទឹកភ្នែក ជាពិសេសថែមទាំងជួយលាងសម្អាត សារធាតុកខ្វក់ចេញពីភ្នែក និងជួយធ្វើឲ្យភ្នែកមានពន្លឺទៀតផង។

២. ជួយធ្វើឲ្យអ្នករឹងមាំ

តាមការសិក្សាស្រាវជ្រាវ បានបង្ហាញឲ្យដឹងថា ការយំជាលំហាត់ប្រាណមួយ ដែលអាចជួយធ្វើអ្នកមានភាពហានក្លា និងរឹងមាំបាន។

៣. ជួយធ្វើឲ្យមានអារម្មណ៍ធូរស្បើយ

នៅពេលដែលអ្នកយំ អាចជួយធ្វើឲ្យភាពតានតឹង ឬការឈឺចាប់នៅក្នុងចិត្តរបស់អ្នក ត្រូវបានរសាយ និងមានអារម្មណ៍ថា ធូរស្បើយជាងមុន។

៤. ការពារពីជំងឺបេះដូង

តាមការសិក្សាស្រាវជ្រាវក៏បានឲ្យដឹងថែមទៀតថា សម្រាប់អ្នកដែលឧស្សាហ៍យំ គឺមានអត្រាការកើតជំងឺបេះដូង តិចជាងអ្នកដែលមិនសូវយំ៕



ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង


Tags: healthy tips,  Chinese,  Hot news,  Breaking news,