CamNews

យល់ដឹង 

វិធី​​ឲ្យ​​ប្រាក់​​មិត្ត​ភក្តិ​​ខ្ចី ​ដោយ​​មិន​​ឲ្យ​​បែក​​បាក់​​មិត្ត​ភាព

ការឲ្យប្រាក់ទៅមិត្តភក្តិខ្ចីជាទង្វើដ៏សប្បុរសមួយ តែទង្វើនេះអាចនាំទៅដល់ការបែកបាក់មិត្តភាព នៅពេលដែលមិត្ត ភក្តិមិនព្រមសងប្រាក់វិញ។ ស្ថិតក្នុងស្ថានភាពនេះ យើងត្រូវថ្លឹងថ្លែងរវាងមិត្តភក្តិនិងប្រាក់។ ទោះបីជាយ៉ាងណាក៏ដោយបើជាមិត្តល្អនឹងគ្នា ចុងក្រោយយើងត្រូវតែឲ្យខ្ចីដដែល។ គេថា ជួយគ្នាក្នុងគ្រាក្រ ។ ដើម្បីជៀសវាងកុំឲ្យមានបញ្ហាមុននឹងអ្នកសម្រេចថាឲ្យមិត្តភក្តិខ្ចីប្រាក់អ្នកគួរអនុវត្តដូចខាងក្រោម៖

១. ពិភាក្សាជាមួយប្តីប្រពន្ធជាមុនសិន ដើម្បីឲ្យយល់ច្បាស់ពីគ្នាទៅវិញទៅមក ដើម្បីឲ្យគាត់ទទួលដឹងឮ និងយល់ព្រមឲ្យអ្នកផ្តល់ប្រាក់ឲ្យមិត្តភក្តិខ្ចី។

២. គិតទុកជាស្រេចថា ប្រាក់ដែលឲ្យខ្ចីគ្មានសំណងត្រឡប់មកវិញទេ គឺទុកដូចជាឲ្យទទេ។ តែប្រសិនបើមិត្តភក្តិសងវិញជាការប្រសើរ។ ចូរឲ្យខ្ចីត្រឹមតែកម្រិត ដែលអ្នកយល់ថា សមល្មមបានហើយ។

៣. ជួយស្វែងរកដំណោះស្រាយឲ្យមិត្តភក្តិ ដូចជាជួយរកការងារឲ្យ ឬជួយរកប្រភពចំណូលផ្សេងទៀត។

ប្រភព៖ salarean.com



ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង


Tags: healthy tips Chinese Hot news Breaking news