(សុខភាព)៖ មូលហេតុដែលអាចធ្វើឲ្យ កើតជំងឺឫសដូងបាត (Hemorrhoids) អាចដោយសារបញ្ហាបន្ទោរបង់ខុសប្រក្រតី ការហាត់ប្រាណ ទទួលទានអាហារ ដែលមានកាកសរសៃតិច មានការបន្ថែមសម្ពាធក្នងពោះ រយៈពេលយូរ ការពពោះ និងតំណពូជ។ ក្នុងអំឡុងពេលពពោះ សម្ពាពអំប្រ៊ីយ៉ុង ក្នុងពោះនិងការប្រែប្រួលរបស់អ័រម៉ូន មានផលធ្វើឲ្យសរសៃឈាមឫសដូងបាត មានទំហំធំ ប៉ុន្តែអាការៈទាំងនេះ នឹងបាត់ក្រោយពេលសម្រាល។
វីធីការពារ៖
វិធីដែលល្អបំផុត ក្នុងការការពារជំងឺនេះ គឺកុំធ្វើឲ្យលាមករឹង បន្ទោរបង់ភ្លាមពេលមានអារម្មណ៍ថា ឈឺពោះ ហើយហាត់ប្រាណ និងបន្ថែមអាហារដែលមានកាកសរសៃ។
ការវិនិច្ឆ័យ៖
១. មានឈាមស្រក់ចេញមក ហើយការបន្ទោបង់ម្តងៗ មិនច្រើនពេកទេ និងមានអាការឈឺឬក្រហាយ។
២. មានដុំសាច់លៀនចេញមកពីខាងក្នុង ពេលបន្ទោបង់។
៣.មានដុំសាច់ ហើយឈឺនៅជុំវិញទ្វារធំ ក្នុងរយៈពេល ២៤ម៉ោង និងឈឺខ្លាំងនៅរយៈពេល ៥ទៅ៧ម៉ោងដំបូង។
ការពិនិត្យរាងកាយ៖
១.ពិនិត្យមើលជុំវិញទ្វារធំ ភាគច្រើនអាចនឹងធម្មតា ឬអាចឃើញឫសដូង។
២.ការពិនិត្យទ្វារធំ ដោយម្រាមដៃ ដើម្បីជួយបែងចែកជំងឺផ្សេងៗ ដែលមានអាការស្រដៀងឫសដូង ជាពិសេសសាច់ដុំ ឬដំប៉ៅនៅបរិវេណទ្វាធំ ដូចជាមហារីកទ្វារធំ ក្រពេញប្រូស្តាតធំ ជាដើម។
៣.ការពិនិត្យដោយ Anoscope ។
៤. ការពិនិត្យដោយ Sigmoidoscope ៕
ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង