ការសិក្សាស្រាវជ្រាវថ្មីមួយបានរកឃើញថា ក្រៅពីប្រសិទ្ធភាពការពាការមានផ្ទៃពោះ និងការឆ្លងរោគនៃជំងឺកាមរោគ ស្រោមអនាម័យជួយដល់ការលួតលាស់បាក់តេរីល្អៗ នៅក្នុងទ្វារមាស។
ក្រុមអ្នកសិក្សាស្រាវជ្រាវនៅឯមន្ទីរពេទ្យក្រុងប៉េកាំងប្រទេសចិន បានរកឃើញថា ស្រ្ដីសកម្មក្នុងការរួមភេទ ដោយប្រើប្រាស់ស្រោមអនាម័យ ទទួលបាននូវបាក់តេរីក្នុងទ្វារមាស មានប្រយោជន៍ច្រើនជាងស្ត្រី ដែលរួមភេទ ប្រើវិធីការពារពន្យាកំណើតដទៃទៀត។
ក្រុមអ្នកវិទ្យាសាស្រ្ដបានរកឃើញថា បាក់តេរី lactobacillus ជួយរក្សា pH កម្រិត ៤,៥ នៅក្នុងប្រដាប់ភេទស្ត្រី ដោយការផលិតនូវអាស៊ីដ lactic និង សារធាតុ 2(HO) ចូលរួមប្រឆាំងបាត់តេរីមិនល្អ និងការឆ្លងជំងឺ។
ទោះជាវាមិនមែនជាបាកតេរីមានគុណប្រយោជន៍ សម្រាប់សុខភាពប្រដាប់ភេទ ប៉ុន្តែវត្តមាន lactobacillus ជួយការពារជំងឺរលាកទ្វារមាស ឬការចេញឈាមមានក្លិន ថែមទាំងពាក់ព័ន្ធក្នុងការកាត់បន្ថយ គ្រោះថ្នាក់បណ្ដាលមកពី ការឆ្លងជំងឺ HIV ទៀតផង៕
ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង