កូរ៉េ ៖ ក្រៅពីតារាសម្តែងនៃប្រទេសកម្ពុជា ដែលមានព័ត៌មាន បែកបាក់គ្នាឥតឈប់ ងាកមកតារាល្បីៗលំដាប់ពិភពលោក ក៏ជួបប្រទះការប្រេះឆាក្នុង ជីវិត ស្នេហារបស់ពួកគេដែរ ។
ថ្ងៃនេះ Camnews នឹងធ្វើការបើកបង្ហាញជាមួយនិងតារាល្បីៗជាច្រើនរូប ដែលមានឈ្មោះល្បីលំដាប់ប្រទេស ប៉ុុន្តែនៅតែជៀសមិនផុតចំពោះការបែកបាក់ស្នេហា ៕
១. តារាសម្តែងនាង Gong Hyo Jin និងលោក Lee Jin-Wook បានបែកគ្នាកាលពីចុងឆ្នាំ២០១៤ ។
២. តារាចម្រៀង Minah និងកីឡាករបាល់ទាត់ Son Heung Min បានបែកគ្នាកាលពីខែមិថុនា ឆ្នាំ២០១៤ ។
៣. តារាចម្រៀង Se7en និងតារាម៉ូដែលនាង Park Han Byul បានបែកបាក់គ្នាពីឆ្នាំ២០១៤ បន្ទាប់ពីទំនាក់ទំនងស្នេហា១២ឆ្នាំ ។
៤. តារាសម្តែងនាង Kim Min Hee និងតារាសម្តែងលោក Jo In Sung បានបែកគ្នា នៅចុងខែកញ្ញា ឆ្នាំ២០១៤ ។
៥. តារាសម្តែង និងចម្រៀង Yoo In-na និងតារាចម្រៀង Ji Hyun Woo បែកគ្នានៅឆ្នាំ២០១៤ បន្ទាប់ពីទំនាក់ទំនង ស្នេហា២ឆ្នាំ ។
៦. សិល្បៈការិនី ស្គីទឹកកក Kim Yuna និងតារាម៉ូដែល Kim Won Joong បានបែកគ្នា ក្នុងខែកញ្ញា ឆ្នាំ២០១៤ ដោយអ្នកទាំងពីរ ក្រោយភ្ជាប់ទំនាក់ទំនងស្នេហាបានតែ៦ខែប៉ុណ្ណោះ ។
៧. តារាកំប្លែងលោក Yang Sang Guk និងតារាសម្តែងនាង Chun Yi Seul បានបែកគ្នា នៅដើមខែធ្នូ ឆ្នាំ២០១៤ ។
៨. តារាចម្រៀង និងជាតារាម៉ូដែល Kim Bum និងតារាសម្តែង Moon Geun Young បានបែកគ្នានៅ ខែឧសភា ឆ្នាំ២០១៤ ។
៩. តារាសម្តែង នាង Kim Woo Bin និង Yoo Ji An បានបែកគ្នានៅ ខែឧសភា ឆ្នាំ២០១៤ ៕
ប្រែសម្រួល ៖ គន្ធា