សេអ៊ូល៖ ស្រីស្អាតម្នាក់កំពុងតែទទួលបាននូវចំណាប់អារម្មណ៍ យ៉ាងខ្លាំងពីសំណាក់ប្រជាជនកូរ៉េ ដោយសារការផ្លាស់ប្តូរមុខរបររបស់នាងពី តារាម៉ូដែលមកជាប៉ូលិសស្រី។
ព័ត៌មាន Dispatch បានឱ្យដឹងនៅថ្ងៃពុធ ទី៣០ ខែកញ្ញា ឆ្នាំ២០១៥នេះថា តារាម៉ូដែលសិចស៊ីវ័យ២៥ឆ្នាំ នាង Kim Miso ដែលគេស្គាល់ថាជា អតីតតារាម៉ូដែល Maxim កូរ៉េឆ្នាំ២០១៤។ Miso បានបង្កការភ្ញាក់ផ្អើល ដែលបានបោះបង់អាជីពជាតារាម៉ូដែល ហើយចូលខ្លួនហ្វឹកហាត់ជាប៉ូលិស បន្ទាប់កមក៏ចូលបម្រើការងារ នាយកដ្ឋានប៉ូលិសក្រុងសេអ៊ូល ហើយសព្វថ្ងៃនេះនាងត្រូវគេចាត់ទុកថា ជាប៉ូលិសស្រីដែលមាន សម្រស់ស្រស់ស្អាតបំផុតប្រចាំប្រទេសកូរ៉េខាងត្បូង៕
ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល