CamNews

កីឡាអន្តរជាតិ 

ប៉ូឡូញ-ឆែក ៖ ភ្លៀងលាងទឹកភ្នែក

មានតែឈ្នះប៉ុណ្ណោះទើបអាចអោយប៉ូឡូញមានសិទ្ធិអាចចូលប្រកួតក្នុងវគ្គជំរុះ1/4
បន្តទៀត។
ដូច្នេះ ប៉ូឡូញបានបេ្តជ្ញាចិត្តយ៉ាងខ្លាំងក្លាក្នុងការប្រកួតជាមួយឆែក។

បើទោះជាមានភ្លៀងធ្លាក់យ៉ាងណាក៏ដោយ ទាំងប៉ូឡូញ និងឆែកសុទ្ធតែចូលប្រកួតជាមួយនឹងការ
ប្តេជ្ញាចិត្តខ្ពស់។ ជាមួយនឹងការគាំទ្រពីសំណាក់អ្នកទស្សនាក្រុមម្ចាស់ផ្ទះ និងដាច់ខាតត្រូវតែយក
ឈ្នះ ដូច្នេះប៉ូឡូញគ្រប់គ្រងបាល់បានច្រើនជាង។ ប៉ុន្តែឆែកតែងតែធ្វើបានល្អជាមួយនឹងជាមួយ
បច្ចេកទេសក្នុងការលេងទប់បានយ៉ាងល្អ ជាពិសេសការប្រមូលអារម្មណ៍បានមូលរបស់អ្នកចាំទី
 Petr Cech។ ជាលទ្ធផលចប់តង់ទីមួយ ពុំមានក្រុមណាមួយរកគ្រាប់បាល់នាំមុខបានឡើយ។

Jiracek គ្រាប់បាល់បានឲ្យឆែក យកឈ្នះប៉ូឡូញ

ចូលដល់តង់ទីពីរ អ្វីៗក៏ចាប់ផ្តើមផ្លាស់ប្តូរ ដោយឆែកលេងបានល្អជាង ហើយទីបំផុតគ្រាប់បាល់នាំ
មុខមួយគ្រាប់របស់ឆែកត្រូវបានរកបាននៅនាទីទី72 ដោយកីឡាករ Jiracek។ សល់ប៉ុន្មាននាទីចុង
ក្រោយ ក្រុមម្ចាស់ផ្ទះបានលេងសំរុកយ៉ាងខ្លាំងក្លាបំផុត ប៉ុន្តែនៅតែមិនអាំចរកគ្រាប់បាល់។ ចប់ការ
ប្រកួត ក្រុមម្ចាស់ទទួលលទ្ធផលចាញ់ ហើយត្រូវជំរាបលាពីយូរ៉ូទាំងទឹកភ្នែក ក្នុងពេលដែលឆែក
ទទួលពិន្ទុសរុប 6ពិន្ទុឈរលើកំពូលតារាងក្នុងពូល A មានសិទ្ធិចូលប្រកួតវគ្គជំរុះ1/4 បន្តទៀត៕

Video Highlight Goal Poland vs CH Czech

លទ្ធផល៖ ប៉ូឡូញ-ឆែក  (0-1)
រកបានគ្រាប់បាល់៖ Jiracek 72'
កីឡាករចូលប្រកួត៖

ដោយ៖ ណាណូ
ប្រភព៖ 24h


Tags: poland ch czech euro 2012 sports