ព័ត៌មានកំសាន្ត ៖ មានអ្នកណាខ្លះនៅចាំគូសង្សារដែលមនុស្សភាគច្រើនលួចច្រណែនជាមួយនិងបុរសមុខអាក្រក់ ដែលមានប្រព័ន្ធស្រស់ស្អាតដូចជាទេព អប្សរ ឬ អាចនិយាយបានថា ស្អាតដូចជាកូនកាត់តែម្តង ។ កាលពីជាងមួយឆ្នាំមុន អ្នកទាំងពីរត្រូវបានគេដឹងថា គឺជាមិត្តប្រុសមិត្តស្រីនឹងគ្នា ប៉ុន្តែពេលនេះពួកគេបានរៀបការនិងមានកូនស្រីម្នាក់ជាមួយគ្នាទៀតផង ។
ដំបូងឡើយអ្នកមានមនុស្សជាច្រើនរិះគន់ថា ពួកគេទាំងពីរមិនសាកសមជាមួយគ្នានិងគ្នាឡើយ ទាំងសម្បុរសស្បែក សរុបទៅគឺហាក់បីដូចជាមនុស្សពីរនាក់ដែលរស់នៅពិភពផ្សេងគ្នាយ៉ាងចឹង ។ ប៉ុន្តែដោយសារតែស្នេហ៍ពិត ពិតជាមានប្រាកដមែន ទើបធ្វើឲ្យអ្នកទាំងពីរមិនបានខ្វល់អំពីពាក្យសម្តីដែលគ្មានបានការ ដឹងត្រឹមតែពួកគេស្រលាញ់គ្នាទៅគឺបានហើយ ។ ប៉ុន្តែក៏មានមនុស្សមួយចំនួនធំផងដែរ ដែលបានលួចច្រណែន និងចង់បង្កើតគ្រួសារដ៏តូចដូចជាប្តីប្រពន្ធមួយគូនេះ ។
គួរបញ្ជាក់ឲ្យដឹងថា ជីវិតគ្រួសាររបស់ បុរសមុខអាក្រក់ជាមួយនិងនារីស្រស់ស្អាត មុខដូចកូនកាត់នេះ ហាក់មានសុភមង្គលខ្លាំងណាស់ ពិតជារឿងដ៏គួរឲ្យច្រណែនយ៉ាងពិតប្រាកដមែន ៕
ដោយ ៖ គន្ធា
ប្រភព ៖ FB