ព័ត៌មានកំសាន្ត ៖ កាលពីថ្ងៃទី ១៤ ខែមីនា នេះ ស្ថានីយ៍ទូរទស្សន៍ប៉ុស្តិ៍លេខ ៣ បានធ្វើសន្និស្និទ្ធកាសែេតមួយដែល (Press conference Concert Channel 3-LOVE) ដោយនៅក្នុងនោះយើងឃើញមានវត្តមានតារាល្បីជាច្រើននៅស្ថានីយ៍ទស្សន៍ប៉ុស្តិ៍លេខ ៣ របស់ប្រទេសថៃ ។
បើយើងក្រលេកមកចាប់អារម្មណ៍ជាមួយនិងតារាសម្តែងពីរដួងដែលមហាជនធ្លាប់បានយល់ច្រឡំ នោះគឺ លោក James jirayu និងនាង Bella ranee ដែលត្រូវបានគេយល់ច្រឡំថា អ្នកទាំងពីរគឺជាគូស្នេហ៍នឹងគ្នា ទាំងដែលការពិតមិនមែននោះទេ ព្រោះពួកគេគ្រាន់តែជាគូស្នេហ៍នៅក្នុងរឿងតែប៉ុណ្ណោះទេ ។
នៅក្នុងការចូលរួមនោះយើងក៏ចាប់អារម្មណ៍ខ្លាំងជាងគេចំពោះ នាង Bella ranee ព្រោះកម្រនឹងឃើញរូបនាងស្លៀកពាក់សិចសុីបែបនេះខ្លាំងណាស់ ហើយនៅពេលដែលឈរជាមួយនិង លោក James ទៀត ពិតជាសមគ្នាណាស់ ។ បើចង់ដឹងថា តារាថៃទាំងពីរដួងនេះសាកសមគ្នាដល់កម្រិតណា ទៅទស្សនារូបថតនៅខាងក្រោមទាំងអស់គ្នា ៕
ប្រែសម្រួល ៖ គន្ធា
ប្រភព ៖ women