CamNews

តារា 

ដំណឹងល្អពី Park Bom ប្រាកដជាធ្វើឲ្យ Fans សប្បាយចិត្ត ពេលអានអត្ថបទរួចហើយ!

ព័ត៌មានកំសាន្ត ៖ សមាជិកម្នាក់របស់ក្រុម 2NE1 គឺនាង Park Bom បានចុច Like រូបថតមួយនៅលើគណនី Instagram ដែលអះអាងថា ក្រុម 2NE1 នឹងត្រូវវិលត្រឡប់មកជាថ្មីម្តងទៀតជាមួយនិងសមាជិកក្រុមចំនួន ៣ ហើយប្តូរជាឈ្មោះថា XXL ។ 

ក្រុមអ្នកគាំទ្របាននាំគ្នាធ្វើការចែករំលែកពាក្យចចាមអារាមនេះនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមថា ក្រុមតារាចម្រៀងរបស់ 2NE1 របស់ផលិតកម្ម YG Entertainment នឹងវិលត្រលប់មកវិញជាថ្មីម្តងទៀតជាមួយនិងឈ្មោះថា XXL ប៉ុន្តែគ្រាន់តែបាត់បង់សមាជិកម្នាក់ ។ 

ដោយយោងតាមពាក្យចចាមអារាមដែលជាមូលហេតុធ្វើឲ្យ 2NE1 ប្រកាសរំសាយក្រុមដោយសារតែ​ផលិតកម្ម YG Entertainment ចង់ឲ្យអ្នកគាំទ្រសមាជិកក្រុម 2NE1 បំភ្លេច នាង Minzy ចាកចេញទៅ ដូច្នេះហើយទើបសម្រេចចិត្តប្តូរពីឈ្មោះ 2NE1 ទៅជា XXI ដែលមានសមាជិកត្រឹមតែ ៣ នាក់គឺមានដូចជា នាង CL, Dara, និងនាង Park Bom ។ ក្រោយបានលេចលឺដំណឹងនេះភ្លាមពិតជាធ្វើឲ្យ Fans សប្បាយចិត្ត ពេលបានអានអត្ថបទនេះជាខ្លាំង ទោះបីព័ត៌មានទាំងនេះនៅមិនទាន់ប្រាកដថា ព័ត៌មានពិតប្រាកដ ឬ គ្រាន់តែពាក្យចចាមអារាមក៏ដោយចុះ ៕









ប្រែសម្រួល ៖ គន្ធា


ប្រភព ៖ koreaboo


Tags: Park Bom 2NE1 Seoul South korea kpop