(ក្រុងតូរីន)៖ កីឡាករខ្សែមប្រើការពារស្លាបស្តាំ Dani Alves សម្រេចចាកចេញពីក្លឹបជើងឯកអេស្ប៉ាញ FC Barcelona ទៅលេងឲ្យក្លឹបជើងឯកអ៊ីតាលីសេះបង្កង់ Juventus ក្រោមកិច្ចសន្យារយៈពេល ២ឆ្នាំក្នុង Free Transfer។
សារព័ត៌មាន Dailymail បានឲ្យដឹងថា តារាបាល់ទាត់ជនជាតិប្រេស៊ីល វ័យ៣៣ឆ្នាំខាងលើនេះនឹងពាក់អាវលេខ២៣ ដូចទៅនឹងកីឡាករបាល់បោះឆ្នោតពិភពលោក LeBron James ក្នុងក្របខណ្ឌ NBA ដ៏ល្បីរបស់អាមេរិក បន្ទាប់ពីចំណាយពេល៨ឆ្នាំលេងនៅអេស្ប៉ាញជួយឲ្យ FC Barcelona ឈ្នះ Champions League ៣ដងដែរនៅពហុកីឡដ្ឋាន Nou Camp។
Dani Alves បានបញ្ចប់ការផ្ទេរជាផ្លូវការនៅដើមសប្តាហ៍នេះ ដើម្បិមកចូលរួមលេងជាមួយកីឡាករខ្សែបម្រើជនជាតិ បារាំង Paul Pogba ដែលជា Idol របស់គេ និងសម្រេចបំណងប្រាថ្នាហើយ ដែលតែងតែចង់មកលេងឲ្យក្លឹបស្ថិតក្នុង ទីក្រុង Turin មួយនេះ ជាមួយនឹងការចាប់ផ្តើមជាកីឡាករអាជីពតាំងពីឆ្នាំ២០០១ ដំបូងក្នុងក្លឹប Bahia នៅអំឡុងឆ្នាំ២០០១-២០០២, ក្លឹប Sevilla អំឡុងឆ្នាំ២០០២-២០០៨ និងក្លឹបជើងខ្លាំង Barcelona ឆ្នាំ២០០៨-២០១៦៕
ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង