CamNews

តារា 

ថាម៉េចបុគ្គលិកធនាគារម្នាក់ កំពុងតែមានផ្ទៃពោះជាមួយនិងតួប្រុសក្នុងរឿង "បុព្វេសន្និវាស"??

ថៃ ៖ មានរបាយការណ៍ថា ស្រ្តីដែលធ្វើការនៅធនាគារកំពុងតែពពោះកូនក្នុងផ្ទៃជាមួយនិងលោក Pope thanawat ។ នៅក្នុងនោះផង កំពូលតារាល្បីប្រចាំឆ្នាំ ២០១៨ នេះ គាត់បានថ្លែងថា គាត់មិនចង់ឲ្យគេហទំព័រណាមួយសរសេរព័ត៌មានបែបនេះទេ ដោយសារតែវាមិនមែនជាការពិត ។ 

តារាសម្តែងវ័យ ៣៥ ឆ្នាំរូបនេះ សង្កត់ធ្ងន់ថា ខ្លួនមិនមែននិយាយជាមួយនិងបុគ្គលស្រីនៅធនាគារណាម្នាក់ ជាលក្ខណៈស្នេហា ដូចដែលគេហទំព័របានសរសេរនោះទេ ។ តួប្រុសក្នុងរឿង "បុព្វេសន្និវាស" បន្ថែមទៀតថា ស្ថានីយ័ទូរទស្សន៍ក៏មិនបានសាកសួរលោកទាក់ទងនិងរឿងនេះដែរ ។ 

-ឱកាសពិសេសសម្រាប់អ្នកចង់ផ្សាយពាណិជ្ជកម្ម នៅលើគេហទំព័រ Camnews 

ប្រសិនបើគេហទំព័រសរសេរព័ត៌មានណាមួយដែលអាក្រក់ ហើយមិនពិតនោះ ស្ថានីយ័ទូរទស្សន៍ប្រាកដជាចាត់វិធានការណាមួយ ដើម្បីបញ្ឃប់ពួកគាត់ជាមិនខានឡើយ ៕

ប្រែសម្រួល ៖ គន្ធា

ប្រភព ៖​ thaistarnews


Tags: Pope thanawat Bella ranee