CamNews

តារា 

ហេតុតែគេជាតារាល្បី សូម្បីតែផ្ទះរស់នៅរបស់នាង Aum វិញ ស្អាតឡើងកប់ស៊េរីម្មង

កំសាន្ត ៖ ក្រោយប្រលូកក្នុងវិស័យសិល្បៈប្រហែលជាង ២០ ឆ្នាំមកនេះ នាង Aum Patcharapa បានក្លាយជាតារាសម្តែងស្រីលំដាប់ទីមួយនៅក្នុងវិស័យកំសាន្តរបស់ប្រទេសថៃ ។​

តាំងពីតែពីប្រលូកក្នុងវិស័យសិល្បៈមក បើនិយាយអំពីចំណូលដែលតារាស្រីវ័យ ៣៩ ឆ្នាំរូបនេះរកបានពីការចូលរួមក្នុងព្រឹត្តិការណ៍ណាមួយ និងសម្តែង ព្រមទាំងការចូលរួមកម្មវិធីផ្សេងៗពិតជាច្រើនមែនទែន ទើបបណ្តាលឲ្យនាង Aum Patcharapa រស់នៅក្នុងជីវីតមួយដែលទំនើប និងប្រណិតជាទីបំផុត ។ 

បើនិយាយអំពីផ្ទះរស់នៅសព្វថ្ងៃវិញ ហេតុតែខ្លួនជាតារាល្បី នាង Aum Patcharapa មានផ្ទះដ៏ស្រស់ស្អាតមួយ ដែលនាងបានទិញតម្លៃប្រមាណជាង ៣ លានដុល្លារឯណោះ ៕










ប្រែសម្រួល ៖​ គន្ធា

ប្រភព ៖ kapook


Tags: Aum Patcharapa Mike Pattaradeth