ព័ត៌មានកំសាន្ត ៖ តារាសម្តែងស្រីកំពូលសិចសុី នាង lukkana wattanawongsiri បន្ទាប់ពីជួបរឿងស៊យជាបន្តបន្ទាប់រូបនាង ក៏បានសម្រេចចិត្តទៅបួស អស់រយៈពេល ៧ ថ្ងៃ ដើម្បីប្តូរយកសំណាងល្អមកវិញ ។
នាង lukkana wattanawongsiri ត្រូវបានមហាជនស្គាល់ថា រូបនាងគឺជាតារាស្រីដ៏សែនសិចសុី ប៉ុន្តែត្រូវប្តូរមកស្លៀកពាក់ជាដូនជី និងមើលថែទាំសួនច្បារ ព្រមទាំងសម្អាតទីធ្លានៅក្នុងវត្តថែមទៀតផង ខណៈពេលដែលនាងស្ថិតនៅក្នុងការតាំងសីល និងទទួលទានម្ហូបបួស ។
គួរបញ្ជាក់ឲ្យដឹងថា នាង lukkana wattanawongsiri បានសម្រេចចិត្តបួសចំនួន ៧ថ្ងៃ ហើយក្រោយពីមួយសប្តាហ៍នេះកន្លងផុតទៅសង្ឃឹមថា អ្វីៗនឹងល្អប្រសើរឡើងវិញ រូបនាងផ្ទាល់ក៏មិនចាំបាច់ជួបបញ្ហាស្មុគស្មាញបែបនេះដែរ ៕
-ចុចអាន ៖ កើតរឿងអីឡើងបានជានាង lukkana ដល់ថ្នាក់សម្រេចចិត្តបួសបែបនេះ?
ប្រែសម្រួល ៖ គន្ធា
ប្រភព ៖ gossipstar