ព័ត៌មានកំសាន្ត ៖ ក្រោយពីសម្រួលកិច្ចការនៅក្នុងវិស័យសិល្បៈរួចមកហើយ តារាសម្តែងស្រីនាង lukkana wattanawongsiri បានសម្រេចចិត្ត ប្រកាសប្រាប់មហាជនថា រូបនាងចង់នៅស្ងប់ស្ងាត់មួយរយៈ បន្ទាប់ពីមានរឿងមិនល្អជាច្រើនចូលនៅក្នុងជិវិត ព្រមទាំងមិនទទួលទានសាច់ថែមទៀតផង ។
ដោយយោងតាមការបកស្រាយពីគេហទំព័រផ្លូវការរបស់ប្រទេសថៃបានឲ្យដឹងថា នាងបានសម្រេចចិត្តបួសចំនួន ៧ថ្ងៃ ហើយក្រោយពីមួយសប្តាហ៍នេះកន្លងផុតទៅសង្ឃឹមថា អ្វីៗនឹងល្អប្រសើរឡើងវិញ រូបនាងផ្ទាល់ក៏មិនចាំបាច់ជួបបញ្ហាស្មុគស្មាញបែបនេះដែរ ។
ហើយនៅក្នុងនោះក៏មានវត្តមានអ្នកគាំទ្រនិងមិត្តជិតដិតចូលរួមដង្ហែក្បួន ព្រមទាំងផ្តល់នូវដំបូន្មានជាច្រើន និងលើកទឹកចិត្ត ហើយកុំឲ្យរូបនាងគិតច្រើនថែមទៀតផង ៕
ប្រែសម្រួល ៖ គន្ធា
ប្រភព ៖ sanook