ព័ត៌មានកំសាន្ត ៖ តើកាដូពិសេសអ្វីដែលអស្ចារ្យជាង Iphone7 ដែលតារាស្រីនាង lukkana wattanawongsiri ទទួលបានពីមិត្តប្រុសរបស់នាង កាលពីពេលថ្មីៗនេះ?
ក្រៅពីកាដូដ៏មានតម្លៃជាង Iphone7 ដែលតារាស្រីនាង lukkana wattanawongsiri ទទួលបានពីមិត្តប្រុសរបស់នាង គឺជាកាដូដែលមនុស្សស្រីគ្រប់រូបប្រាថ្នាចង់បានពីមនុស្សដែលគេស្រលាញ់និងចង់រស់នៅជាមួយគ្នាអស់មួយជិវិត នឹងគ្មានថ្ងៃប្រែប្រួលនោះគឺ ចិញ្ចៀនសូមរៀបការ ឬ អាចនិយាយបានថា ជាចិញ្ចៀនបញ្ចាំចិត្ត ដើម្បីឲ្យអ្នកដទៃដឹងថា គេមានគូជិវិតរួចទៅហើយ ។
ដោយយោងតាមរបាយការណ៍ពីគេហទំព័រផ្លូវការរបស់ប្រទេសថៃបានឲ្យដឹងថា ក្រោយទទួលបានចិញ្ចៀនបញ្ចាំចិត្តពីមនុស្សដែលនាងស្រលាញ់រួចហើយ តារាស្រីនាង lukkana ញញឹមបិទបាត់មិនជិត ហើយថែមទាំងបង្ហោះនៅលើគណនី Instagram ផ្ទាល់របស់នាងឲ្យមហាជនបានដឹងថា នាងមានម្ចាស់ចិត្តរួចមកហើយ ។
គួរបញ្ជាក់ឲ្យដឹងថា តារាស្រីរូបនេះធ្លាប់បានទទួលកាដូ Iphone7 ពីមិត្តប្រុសរបស់នាងមុនពេលដែលទទួលបានចិញ្ចៀនបញ្ចាំចិត្តមួយវង់នេះ ហើយអ្នកទាំងគ្រោងនឹងរៀបការនៅឆ្នាំក្រោយនេះ ។
តោះកុំឲ្យខាតពេលយូរទៅទស្សនារូបថតដែលញញឹមបិទបាត់មិនជិតជាមួយនិងចិញ្ចៀនបញ្ចាំចិត្តរបស់នាង lukkana ជាមួយនិង Camnews ទាំងអស់គ្នា ៕
ប្រែសម្រួល ៖ គន្ធា
ប្រភព ៖ gossipstar