CamNews

តារា 

ចាយទុនអស់រាប់ពាន់ដុល្លារ នាង Warattaya បែរជាទទួលបានរិះគន់មកវិញ

ថៃ ៖ កាលពីថ្ងៃទី​ ២០ ខែកក្កដា ឆ្នាំ ២០១៨ កន្លងទៅនេះ តារាសម្តែងថៃនាង Warattaya Nilkuha និងលោក Put puttichai បានដឹកដៃគ្នាធ្វើជាពិធីករ និងពិធីការនី ព្រមទាំងបណ្តើរគ្នាជាគូយ៉ាងផ្អែមល្អែមថែមទៀតផង ។ 

-នៅចាំអីទៀត ទទួលបានការបញ្ចុះតម្លៃដល់ទៅ ៥០ ភាគរយ ពីការចុះផ្សាយពាណិជ្ជកម្ម នៅគេហទំព័រ ខេមញ៉ូវ!!

នៅក្នុងនោះផងដែរ គេបានសង្កេតឃើញថា រ៉ូបរបស់តារាស្រីវ័យ ៣៥ ឆ្នាំដែលខំប្រឹងចាយទុកអស់រាប់ពាន់ដុល្លារ ដើម្បីបានម៉ូដតាមបរទេសនោះបែរជាត្រូវអ្នកនិយមលេងបណ្តាញសង្គមមួយចំនួនរិះគន់ថា ហាក់មិនសាកសមជាមួយនិងរូបនាងទាល់តែសោះ ។ 

មិនគួរជឿទាល់តែសោះថា នាង Warattaya Nilkuha ខំចំនាយទុនដល់ថ្នាក់នេះ មិនត្រឹមតែមិនទទួលបានការកោតសរសើរនោះទេ បែរជាត្រូវគេរិះគន់ទៅវិញ ៕





ប្រែសម្រួល ៖ គន្ធា

ប្រភព ៖ sanook


Tags: warattaya nilkuha put puttichai