CamNews

តារា 

ដំណឹងល្អ​ !!! អបអរសាទរ អតីតសមាជិកក្រុម Wonder Girls បានផ្តល់កំណើតឲ្យកូនទី ២ យ៉ាងសុវត្ថិភាព

ព័ត៌មានកំសាន្ត  ៖ មានការរាយការណ៍ពី អ្នកកាសែតបានឲ្យដឹងថា អតីតសមាជិកក្រុមតារាចម្រៀង Wonder Girls ដែលមានឈ្មោះថា Sunye ទើបតែបានផ្តល់កំណើតទៅឲ្យកូនទី ២​ របស់នាង កាលពីពេលថ្មីៗនេះ ​។ 

ជានេះទៅទៀត មានព័ត៌មាន មួយចំនួនបានឲ្យដឹងថា កូនទី​ ២ របស់នាង ធ្វើឲ្យនាងសម្រេចចិត្តថា ផ្តល់កំណើតនៅផ្ទះ ដោយសារតែចង់ឲ្យក្រុមអ្នកគាំទ្រ​មាន ការភ្ញាក់ផ្អើល បន្ទាប់ពីបានឃើញរូបថត ទារកដ៍គួរឲ្យស្រលាញ់នោះ ។ 


ក្រុមអ្នកគាំទ្រ មានការត្រេកអរ នឹងសប្បាយចិត្តយ៉ាងខ្លាំង សម្រាប់តារាចម្រៀងស្រីដែល ធ្លាប់ជាអតីតផលិតកម្ម JYP Entertainment សម្រាប់ការបន្ថែមនូវសមាជិក​ថ្មី ចំពោះគ្រួសាររបស់នាង ហើយបានធ្វើការជូនពរ នាងនិង គ្រួសាររបស់នាង ឲ្យជួបតែសុភមង្គល នឹងភាពសប្បាយរីករាយ ជារៀងរហូតទៅ ៕ 



ប្រែសម្រួល ៖ គន្ធា


ប្រភព ៖ koreaboo


Tags: Sunye Wonder Girls Seoul South korea Kpop