CamNews

តារា 

ថាម៉េច Mark prin គ្មានគម្រោងរៀបការជាមួយមិត្តស្រី?

កំសាន្ត ៖ មានអ្នកគាំទ្រជាច្រើនបានបង្អាប់ទៅដល់ នាង Kimberly បន្ទាប់ពីរូបនាងបានទទួលបាននូវបាច់ផ្កាក្នុងថ្ងៃមង្គលការមិត្តរួមសិល្បៈដូចគ្នា ហើយ Fans និយាយថា តារាស្រីរូបនេះនឹងមានដំណឹងល្អឆាប់ៗនេះ ។ 

ក្នុងនោះផងដែរ ក្នុងនាមជាមិត្តប្រុសម្នាក់គឺ លោក Mark Prin បានឆ្លើយតបជាមួយនឹងខមមិនថា "ត្រជាក់ចិត្តសិន" ព្រោះពេលវេលានៅមិនទាន់អំណោយផលឡើយទេ ។ តួប្រុសក្នុងរឿង "រលកជីវីត" បានសារភាពថា ខ្លួននៅមិនទាន់មានគម្រោងរៀបការជាមួយនឹងនាង Kimberly ដែលជាមិត្តស្រីនៅឡើយទេ ក្នុងពេលនេះ ដោយសារតែខ្លួនចង់ធ្វើការរកប្រាក់សិន ។

តារាសម្តែងវ័យ ២៧ ឆ្នាំរូបនេះ បន្ថែមទៀតថា មិត្តស្រីរបស់ខ្លួនមើលទៅពិតជាគួរឲ្យស្រលាញ់ពិតមែន ចំពោះរូបថតដែលនាងបានបង្ហោះក្នុងថ្ងៃទទួលបានបាច់ផ្កាមួយនោះ ៕




ប្រែសម្រួល ៖ គន្ធា

ប្រភព ៖ gossipstar


Tags: Mark prin Kimberly