CamNews

តារា 

តួប្រុសក្នុងរឿង "បុព្វេសន្និវាស" ត្រូវហ្វេនដាក់ឈ្មោះក្រៅឲ្ យអត្ថន័យឡើងផ្អែម

ថៃ ៖ លោក Pope thanawat ត្រូវបានអ្នកគាំទ្រនៅប្រទេសចិនបានដាក់ឈ្មោះក្រៅលោកថា "Mr. Bubble" ហើយបើនិយាយអំពីអត្ថន័យវិញគឺពិតជាផ្អែមមែនទែន ។ 

មូលហេតុដែលហ្វេនហៅឈ្មោះតារាសម្តែងវ័យ ៣៥ ឆ្នាំរូបនេះថា "Mr. Bubble" ព្រោះគាត់មានបបូរមាត់ស្អាត និងមានទម្រង់មុខផ្អែម គួរឲ្យទាក់ទាញ ។ 

មិនត្រឹមតែប៉ុណ្ណោះ មានហ្វេនចិនមួយចំនួនបានសរសេរនៅលើ Thai Webboard ថា ពួកគេកំពុងតែរៀនភាសាថៃ ដើម្បីធ្វើដំណើរទៅកាន់ប្រទេសថៃជួបជាមួយនិងលោក Pope thanawat ដោយផ្ទាល់ ។

គួរបញ្ជាក់ឲ្យដឹងថា លោក Pope Thanawat ចាប់ផ្តើមថតរឿងថ្មីមួយទៀតដែលមានចំណងជើងថា "Roy Leh Manya" ហើយតួឯកស្រីគឺជាដៃគូចាស់នាង Bella ranee ៕

ប្រែសម្រួល ៖ គន្ធា

ប្រភព ៖ thaiupdate


Tags: Pope thanawat Bella ranee