CamNews

តារា 

បែកធ្លាយ!! ក្រោយរកឃើញរូបថតចាស់ៗ តារាស្រីរូបនេះ ត្រូវគេរិះគន់ពីរឿង វះកាត់កែសម្ជស្ស នៅចំកន្លែងសំខាន់

ព័ត៌មានកំសាន្ត ៖ Lee Sung Kyung ដែលជាតារាសម្តែង និងតារាម៉ូដែល គឺត្រូវបានគេទទួលស្គាល់ថា រូបនាងជាតារាស្រី ដែលមានភាពបុិនប្រសប់ពិតមែន ។ ប៉ុន្តែបើនិយាយពី រូបសម្រស់វិញ ប្រជាជនបានកត់​សម្គាល់ ឃើញថាតារាស្រីរូបនេះ ហាក់បីដូចជា មានរូបរាងប្លែក ខុសពីធម្មជាតិ ទាំងស្រុងតែម្តង ។ 



បន្ទាប់ពីមានការស្រាវជ្រាវ មួយចំនួនអំពី រូបថតចាស់ៗរបស់ Lee Sung Kyung ប្រជាជន​បាននិយាយថា នាងបានធ្វើការវះកាត់កែសម្ជស្ស ដើម្បីឲ្យមានរូបរាង ប្រសើរជាងមុន ចំពោះការបង្ហាញខ្លួនរបស់នាង ។



ដោយយោងតាមរបាយការណ៍ពី វេបសាយ Koreaboo បានឲ្យដឹងថា នៅក្នុងរូបថតចាស់ៗ របស់នាង គឺនាងធ្លាប់មានត្របក ​ភ្នែកតូច ចំណែកឯ រូបថតកាលពីពេលបច្ចុប្បន្ននេះ របស់នាងវិញ បែរជាមានត្របក ភ្នែក២ ជាន់ទៅវិញ ។ 



ទោះបីជាមានប្រជាជន មួយចំនួនបានធ្វើការរិះគន់ តារាសម្តែងរូបនេះ ចំពោះការវះកាត់កែសម្ជស្សរបស់នាង ក៍ដោយ ប៉ុន្តែនៅតែមានក្រុមអ្នកគាំទ្រមួយចំនួន បានកោតសសើរ រូបនាងថា ទោះវាមិនមែនជាសម្រស់ ពីធម្មជាតិក៍ ដោយតែនាងនៅតែមើលទៅ គួរស្រលាញ់នឹង គ្មានខ្វះចន្លោះ ត្រង់ណាឡើយ ៕ 







ប្រែសម្រួល ៖ គន្ធា


ប្រភព​ ៖ lollipop


Tags: Lee Sung Kyung Seoul South korea Kpop