CamNews

គ្រោះថ្នាក់ 

ម្តាយស្លុត​ចិត្ត​ណាស់ ខណៈ​ឃើញ​កូន​ស្រី​ដ៏​តូច​​ត្រូវ​​កូន​​ស្រី​​ម្នាក់​​ទៀត​​ បញ្ជា​រថ​យន្ត​កិន

(អាមេរិក)៖ ហេតុការណ៍ដ៏តក់ស្លុតមួយកើតឡើងនៅរដ្ឋ Virginia សហរដ្ឋអាមេរិក គឺស្ត្រីជាម្តាយម្នាក់បានឈរមើល កូនស្រីដ៏តូចស្លាប់យ៉ាងអណោចអធមដោយសារ តែកូនស្រីម្នាក់ទៀតដែលបញ្ជារថយន្តរបស់ខ្លួនបើកកិនពីលើ។

ប៉ូលីសនិយាយថា នៅថ្ងៃកើតហេតុ ស្ត្រីជាម្តាយកូនបីអាយុ២៥ឆ្នាំបានលាងសំអាតរថយន្តត្រាក់ SUV របស់ខ្លួននៅឯផ្ទះស្ថិតនៅតំបន់ Ruckersville ពេលដែលនាងដើរចេញឆ្ងាយ​ពីរថយន្តបន្តិចក៏ស្រាប់តែកូនស្រីអាយុ៥ឆ្នាំទៅទាញចង្កឹះលេខរថយន្តមិនដឹងមានអ្វីកើតឡើងបណ្តាលឲ្យរថយន្តផ្លាស់ទីរត់ទៅកិនកូនស្រីដ៏តូចម្នាក់ទៀតអាយុទើបបានមួយឆ្នាំកន្លះឈ្មោះ Aeayla A. Camacho បណ្តាលឲ្យស្លាប់ភ្លាមៗ។

ស្ត្រីជាម្តាយរងរបួសកជើងខណៈព្យាយាមស្ទុះទៅជួយកូនដែលរងគ្រោះ ចំណែកកូនស្រីពីរនាក់ដែលនៅក្នុងរថយន្តមិនរងគ្រោះថ្នាក់ទេហើយក៏គ្មានការចោទប្រកាន់ណាមួយកើត​ឡើងចំពោះនាងដែរព្រោះប៉ូលីសចាត់ទុកថាករណីនេះជារឿងស្មានមិនដល់ឡើយ៕


ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង