CamNews

តារា 

ទេព បូព្រឹក្ស ,ពេជ្រ សោភា ត្រូវគេចោទថាចម្លងស្ទីល និងម៉ូដសម្លៀកបំពាក់​ពីតារាបរទេស

ភ្នំពេញ៖ តារាចម្រៀងស្រីវ័យក្មេង រាងតូចច្រឡឹង ស្រស់សោភា កញ្ញា ទេព បូព្រឹក្ស និងនាង ពេជ្រ
សោភា ត្រូវទស្សនិកជនចោទថា នាងចម្លងម៉ូដសម្លៀកបំពាក់ និងស្ទីលរាំពីបរទេស ដូចស្ទើរតែទាំង
ស្រុងទៅហើយ។

មួយរយៈចុងក្រោយនេះ សិល្បៈខ្មែរ យើងត្រូវតារាបរទេស ចោទប្រកាន់ជាបន្តបន្ទាប់ ខាងចម្លងបទ
ចម្រៀង ថែមទាំងកាយវិកាសម្តែង ក្នុងបទចម្រៀងទាំងនោះ ដូចស្ទើរតែគ្មានចន្លោះទៀតផង។ ស្រាប់
តែពេលនេះ រូបថតរបស់ ស្រីស្អាត ទេព បូព្រឹក្ស និងស្រីស្រស់សម្បូររឿងមិនចេះចប់ ពេជ្រ សោភា
ត្រូវបានគេកាត់តប្រៀបធៀប បង្ហោះចូលក្នុងគេហទំព័រ ហ្វេសប៊ុក ជាមួយពាក្យ រិះគន់យ៉ាងខ្លាំងៗថា
"ចម្លងដូច ៩៩.៩៩% តែម្តង។ ឯអ្នកខ្លះទៀតបាននិយាយថា ជំនាញចម្លងគេតែម្តង ដោយឲ្យពិន្ទុកញ្ញា
ទេព បូព្រឹក្ស ០% ទៀតផង"។

ម៉ូដសម្លៀកបំពាក់ ដែលនាងពាក់នោះ ត្រូវគេដឹងថា ថា កញ្ញា ទេព បូព្រឹក្ស ចម្លងម៉ូដសម្លៀកបំពាក់ពី
តារាបរទេស Rihanna និង Beyonce។ ជាក់ស្តែងការចម្លងស្ទីលពីតារាបរទេសបែបនេះ មិនមែនមាន
តែ ស្រីស្រស់ ទេព បូព្រឹក្ស នោះទេ ពោលគឺ មានតារាជាច្រើនទៀត ដូចជា កញ្ញា ពេជ្រ សោភា ដែល
ទើបតែលេចរូបថតកាលពីប៉ុន្មានថ្ងៃមុននេះ ដោយនាងចម្លងម៉ូដ ពីតារាបរទេសគឺនាង Jennifer Lopez។

ចំណែកឯ កញ្ញា ម៉ាក សែនសូនីតា ហៅ តូតាវិញ បានចម្លងម៉ូដ ពីតារាស្រី Selena ហើយអ្វីកាន់តែគួរ
ឲ្យចាប់អារម្មណ៍នោះ គឺ កញ្ញា ព្រីម លីហ្សា តែម្តង ដោយនាងជាអ្នកជំនាញ ខាងចម្លងម៉ូដពីតារាបរ
ទេសល្បីៗ ស្ទើរមិនចន្លោះទៅហើយ។

ជាមួយនឹងការចម្លងមួយដងជាពីរដងបែបនេះ ធ្វើឲ្យមានការរិះគន់ពីទស្សនិកជនជាខ្លាំង ជាពិសេស
អ្នកនិយមលេងបណ្តាញសង្គម ហ្វេសប៊ុក តែម្តង ដោយពួកគេនាំគ្នា និយាយពាក្យឌឺដង ថាតារាខ្មែរ
គ្មានគំនិតច្នៃប្រឌិត គិតតែចម្លងពីគេ៕

Looking Today

Looking Today

Looking Today

Looking Today

Looking Today

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: tep bopreuk pich sophea entertainment khmer stars