CamNews

តារា 

ពិធីមង្គលការ សុខ សោមាវត្តី ខាងប្រុសជាអ្នករ៉ាបរង

សុខ សោមាវត្តី ហាក់ដូចមិនបានព្រួយបារម្ភអ្វីទាំងអស់   ចំពោះការរៀបចំពីអាពាហ៍ពិពាហ៍
របស់ខ្លួនដែលត្រូវបានប្រារព្ធឡើងកាលពីថ្ងៃទី ២៤វិច្ឆិកាកន្លងទៅ នៅគេហដ្ឋានខាងប្រុង។

អ្នកជិតស្និទ្ធជាមួយ តារាសំដែងដ៏ស្រស់ស្អាតរូបនេះ បានបង្ហើបឱ្យដឹងថា ពិធីមង្គលការនេះ
នាងទុកឱ្យខាងប្រុសជាអ្នកចាត់ចែងទាំងអស់ ពេលរៀបការរួចនាងនឹងត្រូវទៅរស់នៅផ្ទះខាង
ស្វាមីរបស់នាង។

ដោយសារតែ ពិធីមង្គលការនេះ ខាងប្រុសជាអ្នកចាត់ចែង ដូច្នេះ សុខ សោមាវត្តី ហាក់ដូចជា
មិនភ័យបារម្ភអ្វីនោះទេ ហើយនៅមុនថ្ងៃរៀបការជិតមកដល់ គេក៏បានឃើញនាងបើករថយន្ដ
ទៅថតស្ពតផ្សាយពាណិជ្ជកម្មឱ្យក្រុមហ៊ុនមួយផងដែរ។

សូមរំលឹកថា សុខ សោមាវត្តី បានរៀបចំពិធីភ្ជាប់ពាក្យកាលពីថ្ងៃទី ៣១ ខែតុលា ឆ្នាំ ២០១២ ជា
មួយកូនប្រុសរបស់លោក ទូច ណារ៉ុថ អតីតស្នងការនគរបាល រាជធានីភ្នំពេញ មិនទាន់បាន
មួយខែផង   អ្នកទាំងពីរក៏បានចូលរោងការ។​    ពិធីមង្គលការនេះ  បានប្រព្រឹត្តទៅយ៉ាងអធឹក
អធម នៅភូមិគ្រឹះរបស់លោក ទូច ណារ៉ុថ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ដោយមានការ
អញ្ជើញចូលរួមរបស់ភ្ញៀវកិត្តិយសសំខាន់ៗជាច្រើនរូប ក្នុងនោះ ក៏មាន  លោក ស្រី ម៉ែន សំអន
ឧបនាយករដ្ឋមន្ត្រីប្រចាំការទៀតផង៕

 

ដោយ ៖ សីហា


Tags: Sok Somavatey wedding សុខ សោមាវត្តី