ប៉ុស្តិ៏ទូរទស្សន៏ SBS បានលុបចោលការប្រគុំតន្ត្រី Inkigayo បន្ទាប់ពី អ្នករៀបចំប្រទេសចិនមិនបានបំពេញតាម កិច្ចព្រមព្រៀងរបស់ពួកគេ។ ត្រឹមតែរយៈពេល៤ថ្ងៃ មុនពេលមានការប្រគុំតន្ត្រី Inkigayo នៅក្នុងប្រទេសចិន អ្នកគាំទ្រតារា K-Pop រាប់ពាន់នាក់នៅក្នុងទីក្រុង Shenzhen ពិតជាខកចិត្តយ៉ាងខ្លាំង ចំពោះការសំរេចចិត្តដូច្នោះ។
ទោះបីជាយ៉ាងណាក៏ដោយ នៅថ្ងៃទី ៤ ខែវិច្ឆិកា អ្នកតំណាងមកពី SBS បានពន្យល់ថា ការប្រគុំតន្ត្រីចុងបញ្ចប់ត្រូវបានលុបចោល ដោយសារតែការខ្វះខាតការរៀបចំ។ អ្នកតំណាងម្នាក់នោះ បានបន្ថែមទៀតថា៖ SBS សូមអភ័យទោសដល់អ្នកគាំទ្រក្នុងស្រុកទាំងអស់ ដែលស្រលាញ់តារា K-Pop។ សំរាប់ការប្រគុំតន្ត្រី Inkigayo មានតារា K-Pop ល្បីៗជាច្រើន ដែលបំរុងនឹងចូលរួម មានដូចជា BEAST, CNBLUE, Girl’s Day, 2AM, SISTAR, Taeyang, EXO, TEEN TOP និង Shinhwa ជាដើម ប៉ុន្តែពិតជាគួរឲសោកស្តាយ ដែលវាមិនបានដំណើរការទៅ តាមអ្វីដូចដែលបានគ្រោងទុក។
ប្រែសំរួលដោយ៖ ដាណា
ប្រភព៖ kpopstarz