ព័ត៌មានកំសាន្ត ៖ ទោះបីជា ប្រទេសកូរ៉េខាងត្បូង ជាពិសេស ទីក្រុង សេអ៊ូលផ្ទាល់តែម្តង ជាញឹកញាប់ ត្រូវបានគេពណ៌នាឲ្យដឹងថា គឺជារដ្ឋធានីល្បីខាងការវះកាត់កែសម្ជស្សច្រើនជាងគេ នៃពិភពលោកយ៉ាងណាក៍ដោយ ប៉ុន្តែបណ្តាតារាល្បីៗនៅកូរ៉េខាងត្បូង ក៏មិនឆ្លងផុតនឹងប្រធានបទខាងដើមនេះដែរ។
ទោះយ៉ាងណា ការចាក់ផ្សាយកាលពីពេលថ្មីៗនេះ នៃកម្មវិធីកំសាន្ត ដែលពេញនិយម We Got Married Cao Lu មកពីក្រុម FIESTAR បានសារភាពថា វាជារឿងធម្មតាទៅហើយសម្រាប់ការកែសម្ជស្ស ហើយនាងបាននិយាយថា នាងបានទទួលការ វះកែសម្ជស្ស នៅត្រង់ ច្រមុះរបស់នាង។ នៅពេលដែលប្តីរបស់នាង លោក Jo Se Ho សួរថាហេតុអ្វី បានជានាងទៅ កែច្រមុះយ៉ាងដូច្នេះ ហើយតារាចម្រៀងដែលមកពីផលិតកម្ម LOEN Entertainment រូបនេះបានឆ្លើយតបថា នាងធ្វើបែបនេះដោយសារតែនាង ចង់ស្អាត ។
តារាចម្រៀង Cao Lu បានសារភាពដោយស្មោះត្រង់ថា ទោះយ៉ាងណា ប្រជាជនបានសរសើរនាង ពីភាពស្រស់ស្អាត នៃការវះកាត់កែសម្ជស្ស របស់នាង ជំនួសឲ្យការវិះគន់នេះ បែរទៅជាការសរសើរ នឹងលើកតម្កើន ទៅវិញ។
ប្រែសម្រួល ៖ គន្ធា
ប្រភព ៖ koreaboo