កំសាន្ត ៖ គូស្នេហ៍ដែលកំពុងតែផ្អែមល្អែម ដូចទឹកឃ្មុំ គឺ នាង Cheer tikhamporn និងលោក Toey pongsakorn ដែលទាំងជាតារាល្បីមួយដួងនៅក្នុងប្រទេសថៃ ត្រូវមហាជនមានការយល់ច្រឡំថា ពួកគេលួចទៅថត Pre-Wedding ស្ងាត់ៗ ។
យោងតាមការចុះផ្សាយតាមរយៈគេហទំព័រ Kapook បានដឹងថា ការពិតទៅ គូស្នេហ៍មួយគូនេះ ត្រូវបានទស្សនាវដ្តីមួយដែលមានឈ្មោះថា Honeymoon Travel Magazine អញ្ជើញពួកគេទៅថតរូបជាលក្ខណៈគូស្នេហ៍ ដោយសង្កេតឃើញថា គូសង្សារមួយគូ សាកសមជាមួយគ្នា ហើយពួកគេក៏ទទួលបានប្រជាប្រិយភាពពីសំណាក់មហាជនយ៉ាងច្រើននោះដែរ ។
តោះកុំឲ្យខាតពេលយូរ ទៅទស្សនារូបថតគួរឲ្យស្រលាញ់ជាច្រើនសន្លឹករបស់តារាថៃ ទាំង ២ ដួងនេះ នៅខាងក្រោមជាមួយ Camnews ទាំងអស់គ្នា ៕
ប្រែសម្រួល ៖ គន្ធា
ប្រភព ៖ Kapook