ថៃ ៖ ក្រោយមានព័ត៌មានច្បាស់ការបានចុះផ្សាយមកថា នាង Mint chalida នឹងត្រូវបានជ្រើសរើសជាតួឯកស្រីក្នុងរឿងភាគថ្មីដែលមានចំណងជើងថា "Fah Fak Ruk" បានធ្វើឲ្យតារាថៃរូបនេះ បដិសេធមិនចង់សម្តែងនោះឡើយ ។
តារាស្រីវ័យ ២៤ ឆ្នាំរូបនេះ និយាយថា ដើមឡើយរូបនាងបានបដិសេធក្នុងការសម្តែងព្រោះ នៅចុងឆ្នាំនេះខ្លួននឹងចូលរួមវគ្គបណ្តុះបណ្តាលដល់ទៅ ៣ ខែ ដើម្បីបញ្ចប់ថ្នាក់បរិញ្ញប័ត្ររបស់នាង ។
ម្យ៉ាងវិញទៀត ប៉ុស្តិ៍ទូរទស្សន៍ក៏ខ្វះខាតតារាសម្តែងផងដែរ ដូច្នេះទើបខ្លួនសម្រេចចិត្តសម្តែង ។ នាង Mint chalida បន្តទៀតថា សាច់រឿងថ្មីនេះនឹងត្រូវបានបញ្ចប់នៅក្នុងខែសីហា មុនពេលវគ្គបណ្តុះបណ្តាលរបស់នាងបានមកដល់ ដូច្នេះគ្មានសម្ពាធក្នុងការសិក្សាឡើយ ។
គួរបញ្ជាក់ឲ្យដឹងថា តួប្រុសក្នុងរឿងនេះគឺ លោក Toey pongsakorn ៕
ប្រែសម្រួល ៖ គន្ធា
ប្រភព ៖ kapook